អាងខ្លួនមានលុយ) តាំង ស៊ុនលី ដែលត្រូវជាកូនប្រុសរបស់ លោក ហេង សម្បត្តិ ជាថៅកែប្តូរលុយក្នុងខេត្តរតនគិរី ធ្វើសកម្មភាពរារាំងមន្ត្រីឧទ្យានុរក្សបរិស្ថាន ពេលអនុវត្តក្រម បរិស្ថាន ចាប់ត្រាក់ទ័រ ពីគ្រឿងដែលឈួសឆាយដីក្នុងដែនជម្រកសត្វព្រៃលំផាត់ ការពារដោយបរិស្ថាន..!!រតនគិរី÷ លោក តាំង ស៊ុនលី បានប្រើដៃគូរកន កូនចៅ ចូលទៅឈួសឆាយដីតំបន់គ្រប់គ្រងការពារដោយឧទ្យានុរក្សបរិស្ថាន ល្មើសច្បាប់ និងហ៊ានរារាំងមន្ត្រីឧទ្យានុរក្សបរិស្ថានចុះអនុវត្តនីតិវិធីយ៉ាងគន្លើន ។ សកម្មភាពនេះបានកើតឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចភ្នំក្រឡា ភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ខណៈលោក ថុក ចាន់ធី ប្រធានក្រុមល្បាត ប្រចាំស្នាក់ការរង" យ៉ាកម៉ាយ " បានចុះល្បាតប្រទះឃើញត្រាក់ទ័រភ្ជួរចំនួនពីរគ្រឿង និងត្រូវបានមន្ត្រីឧទ្យានុរក្សបង្ក្រាប ។បើតាមប្រភពអ្នកស្រុកដែលឧស្សាហ៍ចេញចូលតំបន់នោះ កន្លងមកធ្លាប់បង្ហើបប្រាប់ឲ្យដឹងថា ករណីការកាប់ផ្តួលរំលំឈើក្នុងដែនបរិស្ថានខាងលើ គឺបុគ្គលនេះបានប្រើដៃជើងគូរកនធ្វើសកម្មភាពជិតមួយឆ្នាំកន្លងមកហើយ..ប៉ុន្តែក្រោយពីមានការបែកធ្លាយ និងត្រូវសារព័ត៌មានចុះផ្សាយ គេក៏បានផ្អាកសកម្មភាពមួយរយៈ ។ ទើបនៅពេលថ្មីៗនេះ បុគ្គលនោះបានប្រើគ្រឿងចក្រត្រាក់ទ័រចូលទៅភ្ជួរសំអាតដីដែលគេកាប់រួចនោះ ត្រូវជាប់អន្ទាក់មន្ត្រីឧទ្យានុរក្សបរិស្ថានតែម្តង ។ជុំវិញរឿងនេះមានមន្ត្រីបម្រើការងារនៅស្រុកលំផាត់ធ្លាប់បង្ហើបខ្សឹបប្រាប់ឲ្យដឹងថា កន្លងមានប្រពន្ធរបស់លោកធំម្នាក់បានចេញមុខហួងហែងក្នុងរឿងនេះ ដើម្បីផលប្រយោជន៍ ដោយសំអាងថាប្តីរបស់គាត់ជាបុគ្គលមានឋានៈធំគ្រាន់បើអាចរត់ការដោះស្រាយរឿងដីធ្លីនេះចេញជាកម្មសិទ្ធបាន ។ មជ្ឈដ្ឋានមហាជនរងចាំមើលថា ក្នុងករណីនេះ..តើស្ត្រីឆ្នើម អាងអំណាចប្តីរូបនោះ បន្តក្រឡាអុកដើរច្រកណាទៀត លើការអន្តរាគមន៍ចំពោះបុគ្គលបំផ្លាញជាតិ ខណៈបានរារាំងមន្ត្រីឧទ្យានុរក្សបរិស្ថាន អនុវត្តក្រម បរិស្ថាន ចុះអនុវត្តនីតិវិធីប្រកបដោយមនសិការជាតិបែបនេះ ។ដោយនាគមាស
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ