ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ
Fri,22 October 2021 (Time 03:49 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1490នាក់)

ខេត្តបន្ទាយមានជ័យ÷ក្រោយពីជោគជ័យ លើវិស័យសិល្បៈបច្ចុប្បន្នលោក ខេម រៈសិរីមន្ត ដែលជាតារ៉ាចំរៀងដ៏ល្បីនៅប្រទេសកម្ពុជា បានងាកមកចាប់ដៃជាមួយក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក មកវិនិយោគលើវិស័យអចលនទ្រព្យ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់សមរភូមិជាយដែន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នៅព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ២០២១នេះ លោកស្រី ប៉ាងណាគ្រី នាយិកា ក្រុមហ៊ុនប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក និងលោក ខេមរៈ សិរីមន្ដធ្វើសន្និសីទកាសែត នៅក្នុងស្នាក់ការលក់អចលនទ្រព្យរបស់ក្រុមហ៊ុនស្ថិតនៅក្នុង
ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំបើកគម្រោងពុះដីល្វែង។

លោក ខេមរៈ សិរីមន្ត បានឲ្យដឹងថា៖ដោយមើលឃើញនូវសក្កានុពលភាពចំពោះតំបន់នេះអាចនឹងក្លាយទៅជាទីក្រុងប៉ោយប៉ែតទី ២ ដោយសារតែមានការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ជាពិសេសនៅចំណុចបឹងជង្រុកតេជោឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ បានប្រែក្លាយតំបន់សង្គ្រាមឲ្យទៅជាតំបន់សេដ្ឋកិច្ច និងកន្លែងកំសាន្ត និងបានការចូលរួមអភិវឌ្ឍន៍ពីសំណាក់វិនិយោគិនពិសេសលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលកំពុងបើកគម្រោងធ្វើផ្សារ
ធ្វើវីឡា និងគម្រោងផ្ទះល្វែងមួយវិញទៀតគឺក្រុមហ៊ុន ប៉ាង ណាគ្រី ផ្ទាល់គឺកំពុងតែអភិវឌ្ឍទៅលើរោងចក្រនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹកភ្លើង ជាដើម។

លោក ខេម រៈសិរីមន្ត បានបន្តឲ្យដឹងទៀតថា÷តាមពិតទៅគម្រោងលោកមានជាបន្តមួយគម្រោងទៀត៥០០០ហិកតាតែសម្រាប់គម្រោងទី១នេះ ក្រុមហ៊ុនយើងបានពុះដីល្វែងចំនួន ២០០ ហិកតា គិតជាឡូតិ៍រាប់ម៉ឺនឡូដិ៍ឯណោះដោយក្រុមហ៊ុនយើងបានរៀបចំសម្រាប់ប្រជាពលរដ្ឋឬអតិថិជនដែលបានជាវគម្រោងនេះបង់ផ្ដាច់ត្រឹមតែ ១៩៥០$ តែ បងប្អូនប្រជាពលរដ្ឋដែលមានការជីវភាពក្រលំបាកខ្លាំងគ្រាន់តែចំណាយមួយខែដប់ម៉ឺនរៀលក៏អាចបង់រំលោះបានបើគិតជាថ្ងៃមួយថ្ងៃត្រឹមតែ ៣៣០០រៀលប៉ុណ្ណោះ។

លោក ខេម រៈសិរី មន្តបន្តឲ្យដឹងថា ក្នុងការទិញដីពីក្រុមហ៊ុនគ្រាន់តែមានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ គឺអាចទិញបានហើយ នឹងទទួលបានប្លង់រឹងតែម្ដង។

សម្រាប់ការបង់រំលស់បើប្រជាពលរដ្ឋនៅជិតអាចមកបង់នៅការិយាល័យដែលមានអាសយដ្ឋានភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ផ្ទាល់តែម្ដងក៏បានតែចំពោះប្រជាពលរដ្ឋដែលនៅឆ្ងាយអាចបង់តាមធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនាធនាគារអេប៊ីអេ(ABA)នឹងវីងក៏បាន។

លោក ខេម រៈសិរីមន្ត បានបញ្ជាក់ថា÷កន្លងមកមានអតិថិជនជាច្រើនបានទំនាក់ទំនងមកទិញយ៉ាងច្រើនក៏ប៉ុន្តែលោកមិនទាន់លក់នោះទេគឺរង់ចាំដល់ថ្ងៃ៦ ខែវិច្ឆិការ ឆ្នាំ២០២១ ទើបក្រុមហ៊ុនដាក់ឲ្យដំណើរការកក់លុយ នឹងទិញដីបានដើម្បីកុំឲ្យមានការទិញមុនទិញក្រោយដណ្ដើមយកតែកន្លែងល្អៗ។
ទោះជាយ៉ាងណាលោកបានបន្តទៀតថា បើសិនជាការលក់នេះដាច់អស់មុនគម្រោងលោក នឹងបន្តគម្រោងមួយទៀតនៅក្បែរនោះចំនួន ៥០០០ ហិកតាបន្ថែមទៀត។

ជាចុងក្រោយលោកស្រីនាយិកាក្រុមហ៊ុនប៉ាង ណាគ្រី បានបញ្ជាក់ថា÷ចំពោះដីដែលលក់បានគឺក្រុមហ៊ុនយើងចំណាយ 20%ជួយដល់មន្ទីរពេទ្យកុមារអង្គរដូចជាគ្រឿងបរិក្ខា ថ្នាំពេទ្យជាដើម។


លោកស្រីអគ្គនាយិកាបានបន្តទៀតថា÷
សម្រាប់ប្រជាពលរដ្ឋក្រីក្រដែលបានបង់រំលោះឬទិញដីមករស់នៅគឺពួកគាត់មានការងារធ្វើស្រាប់ដោយមិនបាច់ចំណាកស្រុកទៅកាន់ប្រទេសជិតខាងនោះឡើយ។
ចំពោះចក្ខុវិស័យរបស់ក្រុមហ៊ុនគឺជួយអភិវឌ្ឍនិងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ ។
ដោយផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ក្រុមហ៊ុនយើងសាងសង់សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយជួលគ្រូពីបរទេសមកបង្រៀនបច្ចេកទេសដល់ពួកគាត់ ដើម្បីមានជំនាញប្រកបរបរចិញ្ចឹមជីវិតនិងបានកម្រៃខ្ពស់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ