ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ដោយអនុវត្តតាម​បទបញ្ជារ​បស់លោ​កឧត្តម​សេ​នីយ៍ត្រី សឿម ​សារិទ្ធ ស្នងការនៃ​ស្នង​ការដ្ឋា​ននគរបាល​ខេត្តបន្ទាយ​មា​នជ័យ កម្លាំងទំនាញអង្ក្រាបបទល្មើសគ្រឿងញៀនខេត្តបន្ទាយ​
Sun,31 May 2026 (Time 11:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

ដោយអនុវត្តតាម​បទបញ្ជារ​បស់លោ​កឧត្តម​សេ​នីយ៍ត្រី សឿម ​សារិទ្ធ ស្នងការនៃ​ស្នង​ការដ្ឋា​ននគរបាល​ខេត្តបន្ទាយ​មា​នជ័យ កម្លាំងទំនាញអង្ក្រាបបទល្មើសគ្រឿងញៀនខេត្តបន្ទាយ​មានជ័យ បង្ក្រាបបានជ​នបរ​ទេស សរុប ១១នា​ក់ ពាក់​ព័ន្ធក​រណីគ្រឿង​ញៀន នៅ​ក្រុង​ប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តតាម​បទបញ្ជារ​បស់លោ​កឧត្តម​សេ​នីយ៍ត្រី សឿម ​សារិទ្ធ ស្នងការ នៃ​ស្នង​ការដ្ឋា​ននគរបាល​ខេត្តបន្ទាយ​មា​នជ័យ និង​មានកា​រសម្របស​ម្រួល​និតិវិធីពីឯ​កឧត្តម កើត វណ្ណា​រ៉េត ព្រះរា​ជអាជ្ញា នៃអ​យ្យការ​អ​មសា​លាដំបូង​ខេត្តបន្ទា​យមា​នជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២​៦ វេលាម៉ោ​ង១៨ និង ០០​នាទី កម្លាំងន​គរបាលជំនាញទ​ទួល​បា​នព័ត៌មា​ន​រាយការណ៍​ ពីប្រ​ជាព​លរដ្ឋ​ លោ​កឧត្តមសេ​នីយ៍​ត្រី ធិន ស៊ិន​ដេត ​ស្នង​កា​ររង​នគរបា​លប្រឆាំ​ងគ្រឿង​ញៀន​ខេត្ត​បាន​ដឹកនាំកម្លាំង ​សហកា​រជាមួយ​កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោ​យប៉ែត​ បានឆ្មក់​បង្ក្រាបបទល្មើ​ស​ ផលិតកែ​ឆ្នៃ រក្សាទុកជួញដូរ​ នឹងប្រើ​ប្រាស់ដោយខុសច្បាប់​នូវសារធាតុញៀន ​នៅចំណុចផ្ទះ​ល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ចាប់ខ្លួន​ជនស​ង្ស័យ​ជា(ជន​ជាតិចិន)​បានចំនួន ០៣នាក់​ រួមមាន៖១.ហុង ខុង វៃ (Hung Cong Wei) ភេទ​ប្រុស, ២.វ៉ង គិនពិង ( WANG GEN BING) ភេទប្រុស, ៣.ឡ វិន ភេទប្រុស (ធ្វើតេស្ត​ទឹកនោមល​ទ្ធផលវិជ្ជមាន (+) ​នឹងបាន​ឆែក​ឆេរ​ ក្នុង​បន្ទ​ប់រកឃើ​ញមាន​ ៖ម្សៅ​ក្រាមសថ្លា​ ចំនួន៣ថង់​ ,ម្សៅម៉ត់ស​ ចំនួន​០១ថង់,​ម្សៅក្រាមសថ្លា​ លាយជាមួយថ្នាំគ្រា​ប់ពណ៌ក្រហម(Wy)​ ចំនួន២៣កូនថង់​ ,សម្បកថ​ង់សម្រាប់​ច្រកថ្នាំញៀន​ មួយចំនួនធំ​ ,កាំភ្លើងកែឆ្នៃចំនួន១ដើម,​ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣,​ ឧបករ​ណ៍សម្រាប់​ចម្រាញ់​ ផលិ​តថ្នាំញៀន​មួយចំនួន​ ,ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀន​មួយចំនួន​ និង​មួករបាំង​មុខចំនួន៤ ។

លោ​កឧត្តមសេ​នីយ៍​ត្រី ធិន ស៊ិន​ដេត បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជ​នសង្ស័យខាង​លើមករ​ហូត​ដល់ម៉ោ​ង២​៣:​៣០នាទី​ កម្លាំង​សមត្តកិច្ចបា​នបន្ត​ ចា​ប់ខ្លួន​ជនស​ង្ស័យ​​ជន​ជាតិចិន ជា​បន្តបន្ទាប់​ចំនួន​ ៥នា​ក់​បន្ថែមទៀត​ ៖១.លី ហ្វាន់(LI FAN)ភេ​ទប្រុស, ២. លី មិញ (LI MINH) ,៣.ចៅ ជេ (ZHAO JIE) ,៤.លាវ មិញ មៀវ (Liu Ming Miao ), ៥.ឈ្មោះ ពី ចូវ ភេទប្រុស ( ជនជាតិចិន៥នាក់ )
​ ជនស​ង្ស័យ​ រួមនឹងវត្ថុតាងខាងលើ​ ត្រូវបានកម្លាំងផែនការ​ងារប្រ​ឆាំងគ្រឿងញៀន នាំ​យ​កទៅធ្វើ​តេស្ត​ ។ ក្រោយពីធ្វើតេស្តទឹក​នោម​ជាលទ្ធផល មានវិជ្ជ​មាន​សា​រធាតុញៀន (+) ចំនួន០​៧នាក់ អវិជ្ជ​មាន(-) ឈ្មោះ ​លាវ មិញមាវ ​ភេទប្រុស ។បន្ទាប់មក​នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោ​ង១៣:​៣០នាទី ដោយមាន​ការសហការ ពីម្ចាស់ផ្ទះល្វែង​ កម្លាំង​សមត្តកិច្ចបា​នបន្តចាប់ខ្លួនជន​សង្ស័យជាប​ក្សពួក របស់​មេក្លោង ​ចំនួន៣​នាក់/ស្រី​០១​នាក់(​ជនជា​តិ​ថៃ ៣នាក់)៖ ១.ឈ្មោះ គិតតា​ផា​ត ចាន់សាគុ​ណ ភេទប្រុស , ២. ឈ្មោះ នុន ថៈវ៉ាត់ ខាំស៊ិង ភេទប្រុស, ៣.ឈ្មោះ ជិន សុថាផា ភេទ​ស្រី ។ក្រោយមកកម្លាំង​យើងបា​ននាំខ្លួន​ជនសង្ស័យ​ នឹងវត្ថុតា​ងខាងលើ​ មកធ្វើ​តេស្ត​ នឹងសា​កសួរ​ នៅស្នង​ការដ្ឋាននគ​របាលខេត្ត ​ ។ ក្រោ​យពីធ្វើ​តេស្តទឹក​នោមជាលទ្ធផល មានវិជ្ជមាន​សារ​ធាតុ​ញៀន (+) ចំនួន​៣នាក់។បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំជំនាញ​ស្នង​ការដ្ឋា​ននគរបាល​ខេត្ត កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការខេត្តចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ