ឯកឧត្តម ញ៉ែម សំអឿន ដាក់បទបញ្ជាអោយ មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុងស្រុក ស្រាវជ្រាវ និងទប់ស្កាត់ កុំឱ្យមានបទល្មើស ឆបោកតាមអនឡាញ ក្នុងខេត្តរតនគិរីថ្លែង នៅក្នុងកិច្ចប្រជុំបន្ទាន់ របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលទ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែមសំអឿន បានមានប្រសាសន៍ថា ការប្រជុំផ្សព្វផ្សាយនេះបានផ្ដោតសំខាន់ទៅលើការអនុវត្តច្បាប់របស់រដ្ឋបាលខេត្តរតនគិរី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ការពង្រឹងការគ្រប់គ្រងជនបរទេស ជំរុញឱ្យមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋាន ក្តាប់ឱ្យបានច្បាស់លាស់នូវស្ថិតិ និងមុខសញ្ញាជនបរទេសដែលកំពុងស្នាក់នៅតាមបណ្តាផ្ទះជួល ឬទីតាំងស្នាក់នៅប្រមូលផ្តុំនានា ដើម្បីការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ លើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការបង្ការ និងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងតំបន់ដែលមានជនបរទេសរស់នៅច្រើន។ ឯកឧត្តម ញ៉ែម សំអឿន បានដាក់បទបញ្ជាបន្ថែម ដល់មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបឱ្យបាន ចំពោះក្រុមជនខិលខូច ដែលលួចបើក ល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសឆបោកនៅតាមអនឡាញ ត្រូវខិតខំស្រាវជ្រាវ និងទប់ស្កាត់កុំឱ្យមានជនឱកាសនិយម មកពួនសំងំរកស៊ីខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសោះ។ ឯកឧត្តមក៏បានអំពាវនាវផងដែរដល់មហាជនក្នុងខេត្តរតនគិរី សូមរួមសហការជាមួយកម្លាំងនគរបាល ក្នុងការផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល ពេលប្រទះឃេីញ ឬមានការសង្ស័យចំពោះជនបរទេសដែលរស់នៅប្រមូលផ្តុំ សូមរាយការណ៍មកសម្ថកិច្ចនគរបាលដេីម្បីត្រួតពិនិត្យបន្ទាន់📞លេខទំនាក់ទំនង1-071 677 7555 2-088 533 6336 3-060 899 8994-097 444 6969
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ