ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ដីព្រៃរបស់រដ្ឋនិងព្រៃឈើសហគមន៍ភ្នំស្រួចនិងត្រូវរលាយដោយសារតែមិនមានការទប់ស្កាត់ទាន់ពេល មានសេចក្ដីរាយការណ៍
Tue,19 May 2026 (Time 10:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 143នាក់)

ខេត្តរតនគិរី:ដីព្រៃរបស់រដ្ឋនិងព្រៃឈើសហគមន៍ភ្នំស្រួចនិងត្រូវរលាយដោយសារតែមិនមានការទប់ស្កាត់ទាន់ពេល
មានសេចក្ដីរាយការណ៍មកថា ក្រុមឈ្មួញសម្រុកកាប់ឈើចេញពីព្រៃសហគមន៍ភ្នំស្រួចនិងព្រៃនៅជុំវិញដែលស្ថិតនៅក្នុងភូមិ២-និងភូមិ៣ ឃុំត្រពាំងច្រេសនិងឃុំត្រពាំងក្រហមស្រុកកូនមុំខេត្តរតនគិរីជារាងរាល់ថ្ងៃដើម្បីយកមកដាក់ឡរដុតធ្វើធ្យូងរាប់រយឡរ។ សកម្មភាពនេះមិនបង្កការរំខានដល់អាជ្ញាធរនិងមន្រ្តីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅស្រុកកូនមុំនោះទេ។ ជាក់ស្ដែងក្រុមអ្នកសារព័ត៌មានយើងបានចុះទៅផ្ដិតយករូបភាពឃើញថាពិតជាមានដូចការលើកឡើងមែនមែន តើការកាប់បំផ្លាញព្រៃឈើយកមកធ្វើអាជីវកម្មឡរធ្យូនេះខុសច្បាប់ព្រៃឈើដែរទេ? មិនតែប៉ុណ្ណោះមានសកម្មភាពកាប់ទន្រ្ទាន់កាន់កាប់ឈួសឆាយដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិពីសំណាក់អ្នកមានលុយមានអំណាចទៀតផង។ ករណីនេះអ្នកសារព័ត៌មានបានប្រទះឃើញសកម្មភាពបទល្មើសទាំងនេះរួចរាយការណ៍ទៅអជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធដើម្បីសហការណ៍បង្រ្គាបតែហាក់មិនមានឆន្ទះក្នុងការទប់ស្កាត់ឬបង្រ្កាបនោះទេ ក្រុមការងារបានតេទៅសុំការសហការណ៍អន្តរាគមន៍ពីលោក មេភូមិ មេឃ មេប៉ុស្ដិ និងលោកអធិការស្រុកប៉ុន្តែរអស់លោកមិនចូលរួមសហការណ៍នោះទេ ដោយលោកអធិការស្រុកថាអោយលោកមេប៉ុស្តិទៅសហការណ៍ លោកមេប៉ុស្ដិមិនសហការណ៍ដោយយកលេះថាទីតាំងបទល្មើសនៅឆ្ងាយទៅមិនកើតខ្វះកម្លាំង មេឃ លោកថាជាប់រវល់ការងារផ្ទាល់ខ្លួន មេភូមិថាជាប់ធ្វើឯកសារអោយអ្នកភូមិខ្ចីលុយធនាគារ។ល។ ដោយឡែកមេស្នាក់ការសន្ដិសុខ៧៨១ លោកថាចាំសុំការអនុញ្ញាតពីមេស្រុកសិន ក្រុមអ្នកសារព័ត៌មានរងចាំរហូតដល់១៥នាទីមិនឃើញឆ្លើយតបយើងក៍បានខលទៅម្ដងទៀតជាលិទ្ធផលគឺទាក់ទងលែងបាន(តេមិនចូល) តើទាំងនេះអាចបញ្ជាក់បានទេថាអជ្ញាធរក្នុងស្រុកកូនមុំគ្មានឆន្ទះក្នុងការទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិគ្រប់ទម្រង់។ ប្រជាពលរដ្ឋមួយចំនួនដែលស្រឡាញ់ធម្មជាតិសំណូមពរដល់លោកអភិបាលស្រុក នូ ថេរ អភិបាលនៃគណអភិបាលស្រុកមេត្តាពិនិត្យមើលមន្រ្តីជំនាញនិងមន្រ្តីមានសមត្ថិកិច្ចក្រោមឪវាទផងទៀនបើមិនដូច្នោះទេព្រៃឈើដីព្រៃរបស់រដ្ឋពិតជារលាយបាត់បង់ដោយសារអ្នកមានលុយមានអំណាចជាក់ជាមិនខាន។(នៅមានការកាប់ទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋជាច្រើនកន្លែងផ្សេងទៀត និងមានវគ្គបន្ត) ដោយនាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ