ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ប្រជាពលរដ្ឋពីរសង្កាត់ក្នុងក្រុងបានលុងជិត២០០០គ្រួសារ ទទួលបាន “ចង្ក្រានបង្កើនថាមពល ប្រើអុសតិច ប្រសិទ្ធភាពខ្ពស់» ពិធីចែកចង្រ្កានខាងលើនេះធ្វើឡើងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនៅ សង្កាត់កាចាញ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦
Wed,08 April 2026 (Time 03:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 35នាក់)

ប្រជាពលរដ្ឋពីរសង្កាត់ក្នុងក្រុងបានលុងជិត២០០០គ្រួសារ ទទួលបាន “ចង្ក្រានបង្កើនថាមពល ប្រើអុសតិច ប្រសិទ្ធភាពខ្ពស់» ពិធីចែកចង្រ្កានខាងលើនេះធ្វើឡើងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនៅ សង្កាត់កាចាញ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សាខុន ប៉ូរិន អគ្គលេខាធិការរង នៃទីស្ដីការគណៈរដ្ឋមន្រ្តី ជាប្រធានបណ្ដាញសង្គមស៊ីវិលកម្ពុជា (CCN) និងជាតំណាងក្រុមហ៊ុនGuangzhou Iceberg Environmental Consulting Service Co.,Ltd ស្ដីពីអត្ថប្រយោជន៍ ចង្រ្កានបង្កើន ថាមពល និង ឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្តរតនគិរី និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តរតនគិរី ។ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម សាខុន ប៉ូរិន បានលើកឡើងពីគុណប្រយោជន៍នៃការប្រើប្រាស់ចង្រ្កាននេះថា ចង្រ្កាននេះបង្កើនថាមពល ប្រើអុសតិច ប្រសិទ្ធភាពខ្ពស់ មិនត្រឹមតែជាការសន្សំសំចៃថវិកាគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែចង្ក្រាននេះ ថែមទាំងជួយលើកសម្រស់ផ្ទះបាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនប្រចាំថ្ងៃផងដែរ ដែលជារួមចំណែក ជាមួយ សហគមន៍អន្តរជាតិនៅក្នុងការកាត់បន្ថយការបំភាយកាបូនចូល ទៅក្នុងបរិយាកាស និងជំរុញភាពបៃតងជំវិញផ្ទះ និងសហគមន៍ឱ្យកាន់តែល្អប្រសើរ ដែលនេះ ក៏ជាសកម្មភាពដ៏សំខាន់មួយក្នុងការចូលរួមចំណែកការពារបរិស្ថាន និងដោះស្រាយបញ្ហាការ ប្រែប្រួលអាកាសធាតុ (Climate Change) ហើយក៏ជាផ្នែកតូចមួយក្នុងការរួមចំណែក ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យបរិស្ថាន និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងបាន អំណរគុណចំពោះ សមាគមបណ្តាញសង្គម ស៊ីវិលកម្ពុជា Cambodian Civil Society Network Association ដែលបានបង្កើតឱ្យ មានកម្មវិធីនេះឡើង ក្នុងគោលបំណងចូលរួមចំណែក ជួយដល់រាជរដ្ឋាភិបាល ក្នុងការការពារ បរិស្ថានកាត់បន្ថយការបំភាយកាបោនចូលទៅក្នុងបរិយាកាស តាមរយៈជម្រុញការប្រើប្រាស់ ចង្ក្រានសម្រាប់ចំអិនអាហារ។ គម្រោងនេះពិតជា បានជួយសម្រួលដល់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី ពិសេសសង្កាត់ កាចាញ ចំនួន ៩៨១គ្រួសារ និងសង្កាត់បឹងកន្សែង ចំនួន ៩៨៩គ្រួសារ ដែលបានប្រើប្រាស់ ចង្ក្រានបង្កើនថាមពល” មុនគេ សម្រាប់កាត់ បន្ថយការ អុសច្បង ដែលអាចជួយសន្សំសំចៃថវិកាគ្រួសារ និងកាត់បន្ថយផ្សែងដែល ដែលផ្សែង អាចបង្ករផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្ស ដែលអាចបង្ករជាជម្ងឺផ្លូវដង្ហើម ចំពោះស្ត្រី និងកុមារដែលនៅក្បែរចង្ក្រាន។ គុណសម្បត្តិ នៃចង្ក្រានថ្មីនេះ គឺជួយសន្សំសំចៃអុសបានចន្លោះពី ៣០% ទៅ ៥០% ។ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ពេលបានចង្ក្រាននេះយកទៅប្រើហើយ សូមពុកម៉ែបងប្អូនថែរក្សាអោយបានល្អ សូមទុកដាក់នៅកន្លែងស្ងួតកុំអោយត្រូវទឹក និងមានខ្យល់ចេញចូលល្អ ត្រូវដាក់ចង្ក្រានលើផ្ទៃដី ឬតុដែល រឹងមាំនិងស្មើល្អ។"ចង្ក្រានបរិស្ថានមួយ ការពារសុខភាពគ្រួសារ ថែរក្សាព្រៃឈើ និងរួមចំណែកកាត់បន្ថយ កម្ដៅផែនដី” "ប្រើប្រាស់ចង្ក្រានសន្សំសំចៃអុស ជម្រើសដ៏ឆ្លាតវៃ ដើម្បីអនាគតបរិស្ថានរបស់យើង” ។សូមបញ្ជាក់ថា ចង្ក្រានបង្កើន ថាមពល ប្រើអុសតិច ប្រសិទ្ធភាពខ្ពស់នេះ ជាអំណោយរបស់ ក្រុមហ៊ុនGuangzhou Iceberg Environmental Consulting Services Co., Ltd. ផ្តល់ជូនប្រជាពលរដ្ឋ ទាំងពីរ សង្កាត់ក្នុងក្រុងបានលុង ខេត្តរតនគិរី ចំនួន ១.៩៧០ គ្រួសារ ក្នុង១គ្រួសារទទួលបានចង្រ្កាន១៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ