សមត្ថកិច្ចចុះបង្ក្រាប និងបោសសំអាតទីតាំងឆបោកអនឡាញធំៗ ២កន្លែងនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជាង ៤០០នាក់អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញចំនួន ២ទីតាំង (ស្មើនឹង ៣អគារ) ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។នៅក្នុងប្រតិបត្តិការនោះ រកឃើញមនុស្សសរុប ៤០២នាក់ (ស្រី ៣៦នាក់) មាន ១០សញ្ជាតិផ្សេងៗគ្នា មាន ចិន វៀតណាម បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ជីគីស្ថាន ឥណ្ឌា នេប៉ាល់ និងហ្សកហ្សី។ ដោយឡែកវត្ថុតាងដែលប្រមូលដកហូតបានមានដូចជា កុំព្យូទ័រយួរដៃ និង លើតុ ៦៣១គ្រឿង, ទូរស័ព្ទដៃ ២,៤៣២គ្រឿង, រថយន្ត ៧គ្រឿង, អាវុធខ្លី ១ដើម (គ្រាប់ ១០គ្រាប់) និងប្រាក់សុទ្ធជិត ១ម៉ឺនដុល្លារ រួមនឹងឯកសារមួយចំនួនទៀត។ ជនបរទេសដែលឃាត់ខ្លួនបានចំនួន ៣៨៥នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រីឯជនសង្ស័យជាមេខ្លោង និងអ្នកគ្រប់គ្រង ១៧នាក់ (ចិន ១៤នាក់ និងខ្មែរ ៣នាក់) ត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។ក្រុមសង្ស័យបានប្រើប្រាស់បណ្តាញសង្គម (FB, Instagram, Telegram, WhatsApp) ដើម្បីធ្វើសកម្មភាព៖១. អូសទាញឱ្យវិនិយោគរូបិយបណ្ណ និងភាគហ៊ុនក្លែងក្លាយតាមរយៈវេបសាយ http:crypto.com។២. ឆបោកប្រាក់តាមប្រព័ន្ធ Crypto Currency។៣. ប្រើរូបភាពលួងលោមស្នេហា (Romance Scam) ដើម្បីបោកបញ្ឆោតជនរងគ្រោះឱ្យវិនិយោគ។គោលដៅនៃការឆបោករបស់ក្រុមនេះ គឺសំដៅទៅលើជនរងគ្រោះនៅតំបន់ អឺរ៉ុប និងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ទីតាំងទាំងពីរត្រូវបានសមត្ថកិច្ចសម្រេចបិទសៀលជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ