ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជួបសំណេះសំណាលជាមួយបងប្អូន អាវុធហត្ថនារី គ្រួសារអាវុធហត្ថរបួស និងពលី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី...
Sun,08 March 2026 (Time 09:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជួបសំណេះសំណាលជាមួយបងប្អូន អាវុធហត្ថនារី គ្រួសារអាវុធហត្ថរបួស និងពលី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី...

   (បន្ទាយមានជ័យ ): នារសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាព អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង អាវុធហត្ថនារី គ្រួសារអាវុធហត្ថរបួស និងពលីសរុបចំនួន២៤នាក់ ប្រារព្ធធ្វើសាលប្រជុំ តូច ជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខដល់ក្រុមគ្រួសារអាវុធហត្ថកម្លាំងជួរមុខដែលពលី របួស ពិការ និងមានជម្ងឺសម្រាកព្យាបាល សម្រាកលំហែលមាតុភាព និងអតីតយោធិន នៃកងរាជអាវុធហត្ថផងដែរ។

     នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថនារីខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹកផងដែរ។ ព្រមទាំងបានគោរពដល់ដួងវិញ្ញាណក្ខន្ធវរៈកងទ័ព ពិសេសអាវុធហត្ថដែលបានពលី នៅក្នុងសមរភូមិប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពានការពារបូរណភាពទឹកដី នាពេលកន្លងមក។

      លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លៃងអំណរគុណដល់អាវុធហត្ថនារី ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទី ភាកិច្ច របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយវិន័យ និងក្រមសិលធម៌ វិជ្ជា ជីវៈ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងាររបស់អង្គភាពសម្រេចបានលទ្ធផលយ៉ាងត្រចេះត្រចង់ ។ មិនត្រឹមតែប៉ុណ្ណោះអាវុធនារី ក្រៅពីកិច្ចការងារស្នូល ក៏បានចូលរួមកិច្ចការងារសង្គមយ៉ាងសកម្មផងដែរ។

    លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានបញ្ជាក់ថា កងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ លេីកទឹកចិត្តដល់អាវុធហត្ថនារី ក្នុងការផ្តល់ដំណែង តួនាទី នារីតាមរយៈសមត្ថភាព និងបទពិសោធន៍ ស្នាដៃជាបន្តបន្ទាប់ ចំពោះបងប្អូននារីដែលមានសមត្ថភាព៕


     ក្នុងនោះដែរគ្រួសារអាវុធហត្ថពលី-ពិការ-របួស ចំនួន០៦ គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករទំងន់ ៧០គីឡូក្រាម មី ចំនួន០២កេស ទឹកសុទ្ធចំនួន០២កេស ទឹកក្រូច ចំនួន០២កេស ត្រីខ ចំនួន ០២យួរ និងថវិកាចំនួន១លានរៀល
ដោយឡែកអាវុធហត្ថនារីចំនួន១៩នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករទំងន់៧០គីឡូក្រាម មី ចំនួន០២កេស ទឹកសុទ្ធ ចំនួន០២កេស ទឹកក្រូច ចំនួន០២កេស ត្រីខ ចំនួន ០២យួរ និងថវិកា ចំនួន
៤០ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ