ថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦
Fri,30 January 2026 (Time 11:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦
---------------
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយប្រសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន និងអនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ លោកមេបញ្ជាការ និងមេបញ្ជាការរងមូលដ្ឋានក្រុង ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ ព្រមទាំងកម្លាំងកងរាជអាវុធហត្ថដែលកំពុងបម្រើការងារនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត សរុបចំនួន ១៥៥ នាក់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់នាយ នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងបានគោរពដល់ដួងវិញ្ញាណក្ខន្ធវីរជនកងទ័ព ជាពិសេសអាវុធហត្ថ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីជាតិ នាពេលកន្លងមក។

លោកមេបញ្ជាការបានណែនាំដល់ការិយាល័យជំនាញ និងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខទាំងអស់ សម្រាប់ឆ្នាំ២០២៦ ត្រូវពង្រឹងយន្តការប្រមូលផ្តុំ និងគ្រប់គ្រងព័ត៌មាន ឲ្យមានប្រសិទ្ធភាព ដើម្បីបម្រើដល់ព្រឹត្តិការណ៍សំខាន់ៗ និងទប់ស្កាត់រាល់មហិច្ឆតាប៉ុនប៉ងបង្កអសន្តិសុខ ចលាចល ប៉ះពាល់ដល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំពើភេវរកម្ម។

ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ឲ្យពង្រឹងការស្រាវជ្រាវ និងបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ ដូចជា ប្លន់ ឃាតកម្ម ចាប់មនុស្សជំរិតទារប្រាក់ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស រំលោភសេពសន្ថវៈ និងបទល្មើសផ្សេងៗទៀត ព្រមទាំងទទួល និងចាត់ការតាមនីតិវិធីច្បាប់ចំពោះរាល់បណ្ដឹង និងដីការរបស់តុលាការ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានណែនាំឲ្យយកចិត្តទុកដាក់លើការកសាងនីតិវិធីផ្នែកនគរបាលយុត្តិធម៌ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការរៀបចំបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន (ប្រុស-ស្រី) ឲ្យមានលក្ខណៈសមរម្យ ស្របតាមបទដ្ឋានច្បាប់ ព្រមទាំងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈបំពាក់ ដើម្បីគាំទ្រ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋតាមភូមិសាស្ត្ររៀងៗខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ