ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សា វិវាទ រវាងអាជ្ញារធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្ត
Sun,29 June 2025 (Time 09:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សា
វិវាទ រវាងអាជ្ញារធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរី

ឯកឧត្តម ញ៉ែម សំអឿន៖  កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាងអាជ្ញាធរជាតិ
ដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរី គឺជាយន្តការដ៏ល្អបំផុត ក្នុងការឆ្លើយ
តបទៅនឹងសំណើ សំណូមពរ និងតម្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា នៃការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌គឺ ប្រមុខ នៃរាជ
រដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយធ្វើការបង្ខិតសេវាឱ្យ កាន់កៀកជិត មានភាពងាយស្រួល រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រោមរូបមន្ត “ឈ្នះ-ឈ្នះ” មាន ន័យថា គូភាគីឈ្នះទាំងអស់គ្នា វាខុសពីការ
សម្រេចក្តីនៅតុលាការដែលមានអ្នកឈ្នះ និងអ្នកចាញ់ ។

ការលើកឡើងយ៉ាងដូច្នេះ របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី គឺក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួផ្សះផ្សា វិវាទរវាងអាជ្ញារធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរីដែលបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតនៈ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម អភិបាលខេត្តបន្តថា ការបង្កើតឱ្យមាន “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” នេះឡើង គឺជាភាពឆ្លាតវៃ របស់ថ្នាក់ដឹកកំពូលក្នុងការសម្រាលការលំបាករបស់តុលាការចំពោះការកកស្ទះសំណុំរឿង និង ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។ ការសម្របសម្រួលដោះស្រាយ តាមយន្តការនេះ បានតែសំណុំរឿងរដ្ឋប្បវេណី លើកលែងតែសំណុំរឿងព្រហ្មទណ្ឌ ដែលជាឆន្ទានុសិទ្ធិ របស់ តុលាការ ។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំ
ការ ក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរ ជាតិដោះ
ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានលើកឡើង
ថា អនុស្សរណៈនៃការយោគយល់គ្នាធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិ
បត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះ
ផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណា
ចក្រកម្ពុជា។ ឯកឧត្តម ថា ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អ.ដ.ក. និងរដ្ឋបាលខេត្ត នឹងធ្វើកិច្ចសហ ប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះ
ផ្សាវិវាទ ក្នុងនោះ រួមមាន ៖

ទី១- ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជា កំណត់ហេតុព្រម
ព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណា ដែលត្រូវបានសម្រុះ
សម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយ អង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការ
គ្រប់គ្រងរបស់រដ្ឋបាលខេត្ត។
ទី២- រដ្ឋបាលខេត្ត អាចបញ្ជូនសំណុំរឿងវិវាទដែលទទួលបានពីប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានរបស់ខេត្ត ដើម្បីដាក់ជូន អ.ដ.ក. ពិនិត្យ និងដោះស្រាយនៅ អ.ដ.ក.។
ទី៣- រដ្ឋបាលខេត្ត នឹងផ្តល់កិច្ចសហការជូនដល់ អ.ដ.ក. ក្នុងការចុះមកដោះ ស្រាយវិវាទដែលកើត
មាននៅក្នុងមូលដ្ឋានរបស់ខេត្ត។
ទី៤- រដ្ឋបាលខេត្ត នឹងផ្តល់កិច្ចសហការក្នុងការផ្តល់ទិន្នន័យពាក់ព័ន្ធនឹងការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខេត្ត ជូន អ.ដ.ក. ដើម្បី អ.ដ.ក. មានមូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវក្នុងការរៀបចំគោលនយោបាយ និង ផែនការយុទ្ធសាស្ត្រដាក់ជូនរាជរដ្ឋាភិបាល។
ទី៥- រួមសហការគ្នាក្នុងការពង្រឹង និងលើកកម្ពស់ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យបានទូលំទូលាយ។
ទី៦- រួមសហការគ្នាក្នុងការរៀបចំកិច្ចប្រជុំ សិក្ខា
សាលា កម្មវិធីបណ្តុះបណ្តាល ឬ ព្រឹត្តិការណ៍នានាទាក់ទងនឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និង ទី៧ អនុវត្តសកម្មភាពចាំបាច់ផ្សេងទៀត តាមការព្រមព្រៀងគ្នារបស់គូភាគី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ