កងការពារព្រំដែនលេខ៥០៣ រៀបចំប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារឆ្នាំ២០២៥បន្ទាយមានជ័យ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការ កងការពារព្រំដែនលេខ៥០៣ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ។អញ្ជើញមានមតិសំណេះសំណាល នាឱកាសនេះ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានថ្លែងកោតសរសើរដល់ អង្គភាពកងការពារព្រំដែនលេខ៥០៣ ដែលបានដឹកនាំអង្គភាព មានការរីកចម្រើន និង ទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។មេបញ្ជាការរង មេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានបន្តថា លទ្ធផលដែលអង្គភាពទទួលបាន គឺពិតជាការរួមចំណែកពី នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានចូលរួមគិត ចូលរួមធ្វើ និងទទួលខុសត្រូវខ្ពស់ ដោយឈរលើផែនការការងារ របស់យោធភូមិភាគទី៥ ធ្វើឱ្យទីបញ្ជាការ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ដូចជាការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលលំនៅដ្ឋាន ពិសេសការងារការពារបង្គោលសីមា ការពារខ្សែបន្ទាត់ព្រំដែនកុំឱ្យបាត់បង់សូមបីមួយមីលីម៉ែត្រ។នៅក្នុងឱកាសនេះ អធិបតី បានអញ្ជើញ ជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់នាយទាហាន នាយទាហានរង ដែលមានស្នាដៃល្អឆ្នើម ព្រមទាំងបានប្រគល់ថវិកា ចំនួន ១.០០០.០០០រៀល ជូនទីបញ្ជាការ កងការពារព្រំដែន៥០៣ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ