ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
Sat,22 March 2025 (Time 10:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
………………..
កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដូចខាងក្រោម៖
១. ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដោយវាស់វែង ប្រមែប្រមូលវត្ថុតាង ព័ត៌មានផ្សេងៗ និងបំពេញការងារជំនាញ តាមគន្លងនីតិវិធីកំណត់ដោយច្បាប់យ៉ាងត្រឹមត្រូវ។ ដោយមានកិច្ចសហការល្អជាមួយអ្នកបើកបររថយន្ត ឈ្មោះ ឡាំ ភាង ភេទប្រុស អាយុ ៤៦ឆ្នាំ សមត្ថកិច្ច បានបន្តបំពេញការងារជំនាញស្របតាមនីតិវិធីកំណត់ក្នុងច្បាប់នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច យ៉ាងសុក្រឹតបំផុត។

២. បន្ទាប់ពីបានត្រួតពិនិត្យកន្លែងកើតហេតុ វាស់វែង ប្រមូលវត្ថុតាង ព័ត៌មាននានា និងបានស្តាប់ចម្លើយបំភ្លឺរបស់អ្នកបើកបររថយន្ត រួចមក សមត្ថកិច្ច រកឃើញថា៖
- អ្នកបើកបរម៉ូតូ ម៉ាក HONDA DREAM 125CC ផ្ទុកមនុស្ស ៣នាក់ លើសចំនួនកំណត់ បើកបរមិនប្រកាន់ស្តាំ ត្រង់ចំណុចមានគំនូសជាប់បង្ហូតកណ្តាលទ្រូងផ្លូវ (ហាមបើកបរជែង ឬឆ្លងកាត់) បានបើកបញ្ច្រាសទិសចរាចរណ៍ក្នុងចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្ត ១គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បង្កជាគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ខ្លួនឯង និងអ្នកដទៃ គឺខុសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
- ចំណែកឯអ្នកបើកបររថយន្តវិញ បានបញ្ជាក់ថា ខ្លួនបើកបរដោយគ្មានប័ណ្ណបើកបរ។ ករណីនេះអ្នកបើកបរប្រឈមនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រង់មាត្រា៧៥ថ្មី។

៣. ជាកាតព្វកិច្ចច្បាប់កំណត់ ក្នុងនាមនគរបាលយុត្តិធម៌ ត្រូវរាយការជូនស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានជ្រាបនិងមានចំណាត់ការ។ ជាឆន្ទានុសិទ្ធិតាមច្បាប់ ស្ថាប័នយ្យការ សម្រេចបន្តនីតិវិធីករណីបើកបរដោយគ្មានប័ណ្ណបើកបរ តាមមាត្រា៧៥ថ្មី ខាងលើ ដើម្បីពិនិត្យទិដ្ឋភាពច្បាប់ប៉ុណ្ណ្ណោះ ពុំមែនបន្តនីតិវិធីតាមអង្គហេតុ ម៉ូតូបើបញ្ច្រាស់ទិសចូលរថយន្តនោះទេ។ មកដល់ពេលនេះ តំណាងអយ្យការ បានសម្រេចឱ្យអ្នកបើកបររថយន្តវិលត្រឡប់ទៅផ្ទះវិញហើយ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ