ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ
Mon,17 March 2025 (Time 04:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 119នាក់)

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ
......……………
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សា ដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យ ឱ្យទៅធ្វើការរយៈពេល ៣ ទៅ ៦ខែ នៅបណ្ដាអង្គភាពនគរបាល តាមខ្សែបន្ទាប់ព្រំដែន។ ការណែនាំដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ។

បើតាមប្រមុខក្រសួងមហាផ្ទៃ អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ... ករណីខ្លះបន្ថយទាំងសក្តិ និងថែមទាំងបញ្ជូនទៅព្រំដែន។ ឯកឧត្តម បានមានប្រសាសន៍ក្នុងន័យដើមថា«បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំង នៅទីនោះ គាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ...?»។

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ដំបូន្មាននឹងណែនាំដល់សិក្ខាកាម និងសិស្សនគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម គប្បីយកចំណេះដឹងជំនាញដែលខ្លួនមានទៅអនុវត្ត ឱ្យបានល្អ និងយកនូវអ្វីដែលទទួលបានពីការអប់រំទូទៅផ្សំគ្នាជាមួយជំនាញស្នូលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជាអ្នកផ្តល់ភាពកក់ក្តៅ និងជាទីពឹងពំនាក់របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលបំណងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍គន្លឹះៗជាច្រើនទៀត រួមទាំងបានផ្តល់ការឧបត្ថម្ភគាំទ្រដល់សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នូវរថយន្ត ប្រព័ន្ធចម្រោះទឹកស្អាត និងកុំព្យូទ័រមួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ