ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម
Mon,03 February 2025 (Time 11:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម
-------រិះគន់ស្ថាបនា--------
បន្ទាយមានជ័យ៖ ឆ្លងកាត់បទពិសោធនៃភាពរីកចម្រើនលើវិថីសារព័ត៌មាននាទឹកដីខេត្តបន្ទាយមានជ័យអាចចាត់ទុក លេខរៀងទី៣ ដែលក្នុងនោះរាជធានីភ្នំពេញលេខ១ សៀមរាបលេខ២ និងបន្ទាយមានជ័យលេខ៣ ។ អ្វីដែលគួរអោយកត់សំគាល់ បណ្តាមន្ទីរទូទាំងរាជធានីខេត្តក្រុង អ្នកសារព័ត៌មានយើងសង្កេតឃើញថាមានបណ្តាមេដឹកនាំមន្ទីរជាច្រើនធ្វើការដោយយកចិត្តទុកបំផុតជាមួយអ្នកសារព័ត៌មានក្នុងតំបន់របស់ខ្លួន ដោយឡែកមានតែមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក សេក សុខុម ដែលជាប្រធានមន្ទីរ បង្កើតបក្ខពួកនិយម មិនដែលគិតគូ រៀបចំអោយមានកម្មវិធីសិក្ខាសាលា ដើម្បីផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌ក្នុងខេត្តទេ ។

អ្នកសារព័ត៌នៅខេត្តបន្ទាយមានជ័យអាចចាត់ទុកថា ពួកលោកខំស្វះស្វែងរកចំណេះដឹងបន្ថែម មានតែខិតខំទៅចុះឈ្មោះតាមបណ្តាខេត្តផ្សេងៗ ជាពិសេស រាជធានីភ្នំពេញ និងសៀមរាប ។ លោក សេក សុខុម ដែលក្នុងនាមជាប្រធានមន្ទីរ មិនបង្កើតកម្មវិធីអ្វីមួយអោយមានសាមគ្គីភាពរវាងអ្នកសារព័ត៌មានក្នុងខេត្តឡើយ មានកម្មវិធីថ្នាក់ដឹកនាំធំៗ ចុះមកខេត្តបន្ទាយមានជ័យ លោក សេខ សុខុម ដាក់រៀបចំតែបក្ខពួកលោកប៉ុន្នោះ លោក សេក សុខុម ក្នុងនាមប្រធានមន្ទីរព័ត៌មាន ដែលជាសេនាធិការរបស់ក្រសួងព័ត៌មាន មិនសូវបានផ្តល់ភាពកក់ក្តៅដល់អ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យឡើយ ។

ជាចុងក្រោយអ្នកសារព័ត៌យើងខ្ញុំស្នើរសុំទៅក្រសួងព័ត៌មាន ដែលមាន ឯកឧត្តម នេត្រ ភត្រា ជាប្រមុខ មេត្តាផ្តល់អនុសាសន៍ជូនលោក សេក សុខុម ខ្លះផង ដើម្បីកុំអោយលោក សេក សុខុម ប្រាសចាក នូវសាមគ្គីភាព និយមបក្ខពួក ត្រូវធ្វើជាសេនាធិការក្រសួងព័ត៌មាន ទុកជាមុខមាត់ របស់ក្រសួង ។

សាររិះគន់ស្ថាបនានេះមិនមែនជាន់ពន្លិចនោះទេ គឺគ្រាន់តែដាសអារម្មណ៍លោកប្រធានមន្ទីរព័ត៌មានខេត្ត អោយចេះស្រលាញ់រួបរួមសាមគ្គីផ្ទៃក្នុងវិថីព័ត៌មាននៅខេត្តបន្ទាយមានជ័យអោយរីកចម្រើននិងមានគុណភាព។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺលោក សេក សុខុម រាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ