ក្រសួងពាណិជ្ជកម្ម បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធាននិងជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរីពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ព្រឹកថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក នាង សំអាត អភិបាលរងខេត្ត និងមានការចូលរួមពីសំណាក់ បេក្ខភាពឈរឈ្មោះ ម្ចាស់ក្រុមហ៊ុន ម្ចាស់សហភាគ្រាសដែលកំពុងមានប្រតិបត្តិការក្នុងខេត្ត និងថ្នាក់ដឹកនាំ មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។នៅក្នុងឱកាសនេះ លោក នាង សំអាត អភិបាលរងខេត្តរតនគិរី បានលើកឡើង ពីកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលមានកំណើន គួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសស្ថានភាព ទំហំពាណិជ្ជកម្មក្នុងខេត្តរតនគិរីដែលផ្តល់ភាពងាយស្រួលច្រើន សម្រាប់ការចរាចរ ព្រោះខេត្តរតនគិរី មានព្រំដែនជាប់ ប្រទេសជិតខាង មានច្រកអន្តរជាតិ ដែលធ្វើឲ្យមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័សស្របទៅនឹងស្ថានភាពខេត្តពោរពេញទៅដោយសក្តានុពល លើវិស័យកសិកម្ម និងកសិឧស្សាហកម្មខ្ពស់ផងដែរ។ឯកឧត្តម ម៉ៅ ថូរ៉ា លើកឡើងថា ដោយផ្អែកតាមស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសនៅតាមបណ្ដាលរាជធានី-ខេត្ត ទូទាំងប្រទេស បានធ្វើឲ្យខេត្តមួយចំនួន ដូចជាខេត្តរតនគិរីជាដើម មានលទ្ធភាពអាចបង្កើតសភាពាណិជ្ជកម្មខេត្តដោយឡែករបស់ខ្លួន។ឯកឧត្តម រដ្ឋលេខាធិការ មានសង្ឃឹមយ៉ាងមុតមាំថា ក្រោយសភាពាណិជ្ជកម្មខេត្តរតនគិរីបានបោះឆ្នោតរួច ពិតជាជួយសម្រួលទំហំពាណិជ្ជកម្មក្នុងខេត្ត កាន់តែមានសន្ទុះទ្វេឡើង ដែលផ្តល់លក្ខណៈងាយស្រួល ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាប្រជាពលរដ្ឋ ពិសេសក្នុងគោលបំណងធំ លើការសម្រួលកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តរតនគិរីក៏ដូចជាទូទាំងប្រទេសឲ្យកាន់តែប្រសើរ ឡើងថែមមួយកម្រិតទៀតផងដែរ។សូមបញ្ជាក់ថា ចំពោះសមាសភាពអ្នកចូលរួមបោះឆ្នោតសភាពាណិជ្ជកម្ម ត្រូវតែជាអាជីវករ និងសេវាករ មានអាយុចាប់ពី១៨ ឆ្នាំឡើង ដោយភ្ជាប់ឯកសារមកជាមួយរួមមាន៖ ១- លិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬប័ណ្ណប៉ាតង់ ឬអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រអាជីវកម្ម។២- មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដោយឡែក ចំពោះបេក្ខជនឈរ ឈ្មោះបោះឆ្នោត ជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត មិនមែនជាមន្ត្រីរាជការ ត្រូវជាអាជីវករ ពាណិជ្ជករ សេវាករ មានអាយុចាប់ពី ២៥ឆ្នាំឡើង មានសញ្ជាតិខ្មែរ ជាម្ចាស់ក្រុមហ៊ុនធំៗ ដែលបានចុះបញ្ជីពាណិជ្ជកម្មហើយ ដោយមានឯកសារយកភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន វិញ្ញាបនបត្រចុះបញ្ជី៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ