ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ឯកឧត្តម គួច វែងស្រ៊ុន៖ ទីណាដែលប្រជាពលរដ្ឋជួបការលំបាក ទីនោះគឺត្រូវបានគិតគូយកចិត្តដោះ ស្រាយពីសំណាក់រាជរដ្ឋាភិបាលជានិច្ច
Mon,10 February 2025 (Time 09:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ឯកឧត្តម គួច វែងស្រ៊ុន៖ ទីណាដែលប្រជាពលរដ្ឋជួបការលំបាក ទីនោះគឺត្រូវបានគិតគូយកចិត្តដោះ
ស្រាយពីសំណាក់រាជរដ្ឋាភិបាលជានិច្ច
ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អមដំណើរដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យស្ពានដែកបាឡេ
មួយកន្លែងជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា
ចក្រកម្ពុជា ជូនប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ ដែលកងកម្លាំងវិស្វកម្មសម្រេចការសាងសង់
រួចរាល់ជាស្ថាពរ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម គួច វែងស្រ៊ុនបានលើក
ឡើងថា ឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវ
ការចាំបាច់របស់ប្រជាពលរដ្ឋក្នុងស្រុកលំផាត់ និង
ស្រុកកូនមុំខេត្តរតនគិរីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាស អញ្ជើញ សម្ពោធ ទំនប់អូរតេធិបតីនៅខេត្តមណ្ឌលគរី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤ សម្តេចធិបតីសម្រេចអោយកងវិស្វកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទចុះសិក្សាសាងសង់ស្ពានដែក បាឡេជូនប្រជាពលរដ្ឋ ទាំងពីរស្រុកទុកជាចំណងដៃតែម្តងដែលមានបណ្តោយ ២៧ម៉ែត្រ ទទឹង៤. ០២ម៉ែត្រ។ពោលគឺ ទីណាដែលមានប្រជាពលរដ្ឋជួបការលំបាក ទីនោះគឺត្រូវបានគិតគូយកចិត្តដោះស្រាយពី
សំណាក់រាជរដ្ឋាភិបាលជាជានិច្ច។ បច្ចុប្បន្នស្ពាននៅចំណុចអូរទទឹង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ឃុំសិរីមង្គលស្រុកកូនមុំ ខេត្តរតនគិរី នេះត្រូវបានកងវិស្វកម្មបានសាងសង់រួចរាល់ជាស្ថាពរ ដោយប្រើរយៈ ពេលនៃការសាងសង់ ត្រឹម៤៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ចាប់ផ្តើមសាងសង់រហូតដល់បញ្ចប់ជា
ស្ថាពរថ្ងៃនេះ។ ហើយក្រៅពីការងារសាងសង់ស្ពានដែកបាឡេនេះ ក្រុមការងារកងវិស្វកម្ម នូវបានធ្វើការជួសជុលផ្លវចំនួន០១ខ្សែ មានប្រវែង៦,២០០
ម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រផងដែរ។

ឯកឧត្តម គួច វែងស្រ៊ុន បញ្ជាក់បន្ថែមថា នៅឆ្នាំ
ក្រោយរាជរដ្ឋាភិបាលនឹងស្ថាបនាផ្លូវកៅស៊ូប្រភេទ
DBSPប្រវែង៤៦គីឡូម៉ែត្រ ពីចំណុចស្ពានស្រែពកផ្លូវជាតិលេខ៧៦ក្នុងស្រុកលំផាត់ ឆ្ពោះមក ផ្លូវជាតិលេខ៧៨ ក្នុងស្រុកកូនមុំហើយនឹងត្រូវធ្វើស្ពានបេតុងមួយខ្សែដែលឆ្លងកាត់ដងអូរទទឹងនេះផងដែរ។
ដូច្នេះ នាពេលអនាគត ផ្លូវ និងស្ពាននេះវាគឺជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់ខេត្តរតនគិរី និយាយរួម និងនិយាយដោយឡែក សម្រាប់ប្រជាពលរដ្ឋស្រុក លំផាត់ និងស្រុកកូនមុំ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ញ៉េម សំអឿន
អភិបាលខេត្តរតនគិរី បានលើកឡើងថា ផ្លូវនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់បម្រើដល់វិស័យសាធារណៈ និងបម្រើសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ក្នុងការធ្វើដំណើរឆ្លងកាត់ ចេញចូល ការប្រកបរបរកសិកម្ម ការដឹកជញ្ជូនទំនិញ និងកសិផលនានា ពីទីជនបទដាច់ស្រយាល ទៅកាន់ទីប្រជុំជន។ ឯកឧត្តម អភិបាលខេត្តបានគារពថ្លែងអំណរគុណយ៉ាងជ្រៅបំផុត ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែតដែលបានផ្តល់ចំណងដៃដ៏ថ្លៃថ្លាជូនប្រជាពលរដ្ឋក្នុងស្រុកទាំងពីបានតភ្ជាប់គ្នាសម្រាប់ឆ្លងកាត់ និងដឹកជញ្ជូនភោគផលដំណាំ ជាពិសេស សម្រាប់ សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺទៅកាន់មណ្ឌលសុខភាព បានយ៉ាងឆាប់ រហ័ស ជាដើម។ ហើយចាប់ពីពេលនេះតទៅប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះលែងព្រួយបារម្ភ ចំពោះការធ្វើដំណើរឆ្លង កាត់អូរទទឹងនេះទៀតហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ