ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ឯកឧត្តម ប៉ាវ ហមផាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោ បាយភូមិ ឃុំ មានសុវត្ថិភាពឆ្នាំ២០២៤ និងលើកទិស ដៅការងារឆ្នាំ២០២៥
Mon,13 January 2025 (Time 01:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

ឯកឧត្តម ប៉ាវ ហមផាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោ
បាយភូមិ ឃុំ មានសុវត្ថិភាពឆ្នាំ២០២៤ និងលើកទិស
ដៅការងារឆ្នាំ២០២៥ររបស់ដ្ឋបាលខេត្តរតនគិរី

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជើញ
ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
ឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តរតនគិរី។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅ
សាលប្រជុំអគារDសាលាខេត្តរតនគិរី ដោមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ត ញ៉ែម សំអឿន អភិបាលខេត្តរតគិរី. ឯកឧត្តមជាសមាជិកក្រុមប្រឹក្សាខេត្ត. គណៈអភិបាលខេត.ប្រធាន អនុប្រធានមន្ទីរ
អង្គភាពជុំវិញខេត្ត. លោកមេបញ្ជាការមេបញ្ជាការរងកងកម្លាំងទាំងបី. អភិបាលក្រុង ស្រុកទាំង៩ លោកអធិការក្រុង ស្រុកទាំ៩ មេឃុំ ចៅសង្កាត់ទាំង៥០ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ញ៉ែម សំអឿនអភិបាល
ខេត្តរតនគិរីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រឹងរបស់កងកម្លាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពប្រកប
ដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ ឯកឧត្តម
អភិបាលខេត្តបន្តថា ក៏បានធ្វើការ បានណែនាំដល់កងកម្លាំងទាំងបី កម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ទាំងអស់នៃខេត្តរតនគិរី ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលាគ្រប់កាលៈទេសៈដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬក៏និន្នាការនយោបាយបក្សពួកនិយមណាមួយឡើយ ដោយត្រូវខិតខំអនុវត្តនិងបម្រើជូនគាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះគឺជាផ្នែកមួយក្នុងការ ការពារសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនគាត់ប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់។

ឯកឧត្តម ប៉ាវ ហមផានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាល
ខេត្តដែល បានខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទទួលបានលទ្ធផលគួរជាទីមោទនៈ ទន្ទឹមនិងនេះ ឯកឧត្តមបាន ជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង។ ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោ
បាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។  ឯកឧត្តម រដ្ឋលេខាធិការ ក៏បានជំរុញដល់ រដ្ឋបាលខេត្តរតនគិរី ត្រូវបន្តពង្រឹងការងារគណៈ
បញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុកក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយ។ជាពិសេស យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព គុណភាពការផ្តល់សេវាគ្រប់វិស័យ ដើម្បីឆ្លើយតបឱ្យ បានទាន់ពេលវេលាចំពោះសំណើ សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ
អោយបានល្អប្រសើរមន្ថែមទៀតក្នុងឆ្នាំ២០២៥៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ