ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចបែងចែកក្រុមការងារផែនតាមភូមិ នៃសង្កាត់ជើងទឹក………………នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចបែងចែកក្រុមការងារផែនតាមភូមិ នៃសង្កាត់ជើងទឹក នៅស្នាក់ការគណបក្សសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានសង្កាត់ជើងទឹក ប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង៥ និងគណៈកម្មាធិការគណបក្សក្រុង ប្រធាន អនុប្រធានគណបក្សសង្កាត់ជើងទឹក ប្រធានគណបក្សភូមិទាំង៥ ព្រមទាំងសមាជិក សមាជិកាគណបក្សមូលដ្ឋាន សរុបចំនួន ៧៥នាក់។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ចំនួន ១ ៤២០ ០០០(មួយលាន បួនសែន ពីរម៉ឺនរៀល) ឧបត្ថម្ភដល់គណបក្សសង្កាត់ជើងទឹក សម្រាប់តម្លើងកៅអី ចំនួន ៧៦គ្រឿង និងស្រោមកៅអី ព្រមទាំងបានឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនរៀល ដល់កម្លាំងប្រជាការពារផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ