ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា យកកំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែង មកធ្វើជាសក្ខីភាពនៃការរីកចម្រើនវិស័យអប់រំនៅកម្ពុជា....……………..ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចាត់ទុកសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១០នាក់ នៅស្រុកបាភ្នំ រួមទាំងកំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែងទាំងមូល ថាជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។ ថ្លែងក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ រូបសំណាក និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាទ្រា ស្ថិតក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកសមិទ្ធផលនេះ ថាជាចំណែកដ៏សំខាន់មួយទៀតនៃការរីកចម្រើនវិស័យអប់រំ និងក៏ជាការបញ្ជាក់ពីសុខសន្តិភាព ដែលកម្ពុជា ទទួលបានដោយលំបាកបំផុត ក្រោយសម័យសង្គ្រាម ពោលគឺចាប់តាំងពីប្រទេសមិនមានសល់អ្វីសោះ រហូតបច្ចុប្បន្នមានការអភិវឌ្ឍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវិស័យអប់រំ ដែលទាមទារឱ្យមានការចូលរួមបន្តទៀត ខណៈការអប់រំបណ្តុះបណ្តាល គ្មានទីបញ្ចប់នោះទេ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ ឈរលើមរតកនយោបាយដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា មកដល់នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តពង្រឹងបន្ថែមទៀត វិស័យអប់រំ ដែលជាមុំសំខាន់មួយនៃយុទ្ធសាស្ត្របញ្ចកោណ។ ជាក់ស្តែងនៅឆ្នាំសិក្សា២០២៤-២០២៥ ខេត្តព្រៃវែងទាំងមូល ទទួលបានចំណាត់ថ្នាក់សិស្សប្រឡងជាប់និទេ្ទស A រហូតទៅដល់ ១៥៤នាក់ ដែលជាចំនួនមួយដ៏ច្រើន និងជាមោទនភាពសម្រាប់ខេត្តព្រៃវែង។ សូមបញ្ជាក់ថា សមិទ្ធផលសំខាន់ៗ ដែលត្រូវបានដាក់សម្ពោធនាឱកាសនោះ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួមមាន៖ ក្លោងទ្វារថ្មី កម្ពស់ ៤,៧ម៉ែត្រ បណ្ដោយ ៥ម៉ែត្រ ទោងក្មេងលេង ចំនួន ៣កន្លែង ក្រាលឥដ្ឋការ៉ូ និងបំពាក់បរិក្ខាផ្សេងៗក្នុងទីចាត់ការសាលា ១កន្លែង សាងសង់ដងទង់ជាតិថ្មី ១កន្លែង ជួសជុលអគារចាស់ ១ខ្នង ចំនួន ៣បន្ទប់ ឡដុតសម្រាម ១កន្លែង ប្រព័ន្ធលូបង្ហូរទឹក ១ខ្សែ បណ្តោយ ១៣៤ម៉ែត្រ និងទទឹងប្រវែង ០,៣ម៉ែត្រ សាងសង់បល្ល័ង ៤ និងជាវរូបសំណាកព្រះពុទ្ធរូប សម្ដេចសង្ឃ ជួន ណាត លោកតាក្រម ង៉ុយ និងព្រះបាទជ័យវរ្ម័នទី៧ ដាក់អំពូលសូឡាក្នុងបរិវេណសាលា ៤គ្រឿង ចាក់ផ្លូវបេតុង ៤ខ្សែង សាងសង់សួនច្បារ ៤កន្លែង ក្រាលឥដ្ឋការ៉ូឡា ៥៥០ម៉ែត្រការ៉េ រូបចម្លាក់ផ្លែពុទ្រា ១កន្លែង និងរូបចម្លាក់សៀវភៅ ១កន្លែង ចំណាយថវិកាសរុប ៩១.១៤៥.២០០រៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ