បន្ទាយមានជ័យ៖កម្មករកម្មការនីរោងចក្រកាត់ដេរប្រមាណជិត២០០នាក់មិនព្រមធ្វើការនាំគ្នាតវ៉ាសុំបើកប្រាក់ខែដោយក្រុមហ៊ុនអឹមអិលមិនព្រមបើកប្រាក់ខែអោយដែលធ្វើការតវ៉ានៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។តំណាងកម្មករកម្មការនីបានប្រាប់ថា៖មូលហេតុដែលពួកគាត់សម្រេចចិត្តមិនធ្វើការនាំគ្នាតវ៉ានិងមុខរោងចក្រគឺសុំអោយក្រុមហ៊ុន(ML INTIMATE APPAREL.CAMBODIA.LTD)មិនព្រមបើកប្រាក់ខែអោយពួកគាត់តាមថ្ងៃកំណត់ត្រូវបែកនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ទើបពួកគាត់នាំគ្នាធ្វើការតវ៉ាសុំអោយខាងក្រុមហ៊ុនបើកប្រាក់ខែជូនពួកគាត់ទើបចូលធ្វើការវិញ។កម្មករ កម្មការនីបានបញ្ជាក់ថា៖រយៈពេលកន្លងមកកម្មករ កម្មការនីដែលធ្វើការងាររោងចក្រក្រុមហ៊ុនអឹមអិលរាល់ខែនៅថ្ងៃទី០៦ ត្រូវបើកប្រាក់ជូនកម្មករកម្មការណីរាងរាល់ខែដែលត្រូវបើកប្រាក់ខែជូន ទើបខែកញ្ញា ឆ្នាំ២០២៤នេះស្រាប់តែដល់ថ្ងៃខាងក្រុមមិនឃើញបើកប្រាក់ខែជូនទើបកម្មករកម្មការនីសម្រេចឈប់ធ្វើការទាំងអស់គ្នាហើយធ្វើការតវ៉ាសុំបើកប្រាក់ខែជូនទើបចូលធ្វើការវិញ។លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា៖កម្មករ កម្មការនីប្រមាណជាង១០០នាក់ដេលធ្វើការក្រុមហ៊ុនអឹមអិលដែលជាក្រុមហ៊ុនកាត់ដេរនៅតំបន់ឧស្សាហកម្មអូរនាងក្រុងប៉ោយប៉ែត បាននាំគ្នាមិនធ្វើការហើយនាំគ្នាតវ៉ាសុំអោយក្រុមហ៊ុនបើកប្រាក់ខែជូនពួកគាត់ដែលតវ៉ានៅក្នុងបរិវេណក្រុមហ៊ុនអឹមអិលនៅម៉ោង៧ព្រឹករហូតដល់ម៉ោង១២ទើបរំសាយក្រោយមានការសម្របសម្រួលពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ទីជំនាញអភិបាលក្រុងប៉ោយប៉ែត។លោកបានបញ្ជាក់ថា៖ការសម្របសម្រួលរវាងកម្មករកម្មការនីនិងក្រុមហ៊ុនអឹមអិនគឺសម្រេចបើកប្រាក់ខែជូនពួកគាត់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ខាងនេះដោយមានការយឿតយ៉ាវរាល់ខែត្រូវបានបើកនៅថ្ងៃទី០៨ជាប្រចាំតែកម្មករកម្មការនីបានតវ៉ានមុន២ថ្ងៃកំណត់ត្រូវបើកប្រាក់ក្រោយមានការសម្របទទួលពីកម្មករកម្មការនីត្រូវបានរំសាយនៅម៉ោង១២ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ