ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ជនជាតិវៀតណាម០២នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍បានឃាត់ខ្លួន បន្ទាប់ពីនាំគ្រឿងញៀនឆ្លងដែន តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល
Fri,06 September 2024 (Time 11:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 75នាក់)

ស្ទឹងត្រែង៖កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល កម្ពុជា&ឡាវ ឃាត់ខ្លួនជនជាតិវៀតណាមចំនួន០២នាក់ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ខណៈត្រួតពិនិត្យលើរថយន្ត ដឹកអ្នកដំណើរ ពីប្រទេសឡាវចូល មកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ប្រទះឃើញម្សៅពណ៌សថ្លា និងថ្នាំគ្រាប់រាងមូលសំប៉ែតមួយចំនួន។ យោងតាមប្រភពពីមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកគេអន្តរជាតិក្រពាំងក្រៀល បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ មានរថយន្តក្រុងចំណុះ ៤៥ កៅអី ពាក់ស្លាកលេខឡាវ ៧៩៧៩ដឹកអ្នកដំណើរ ពីប្រទេសឡាវចូល មកប្រទេសកម្ពុជាក្រោយពីធ្វើការត្រួតពិនិត្យ ត្រូវបានរកឃើញមានផ្ទុកម្សៅពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន នៅក្រោមកៅអីអង្គុយផ្នែកខាងក្រោយ រួមមាន ចំនួន២៧ដុំ(ធំៗ) ជាប្រភេទពណ៌សថ្លា សង្ស័យជាសារធាតុញៀន និងប្រភេទថ្នាំគ្រាប់ពណ៌បៃតង (សង្ស័យជាប្រភេទថ្នាំគ្រវី), ១០ដុំ(ធំៗ) ជាប្រភេទម្សៅសង្ស័យ ជាសារធាតុញៀន ប្រភេទហេរ៉ូអ៊ីន, គ្រាប់ក្រហមតូចៗ ៤៦៥គ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទថ្នាំយ៉ាម៉ា និងពណ៌សថ្លា ១កញ្ចប់តូច។ ក្នុងការត្រួតពិនិត្យនេះដែរ ក៏បានឃាត់ខ្លួនជនជាតិវៀតណាម ០២នាក់ផងដែរ។ ដោយមានការសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋានដែលពាក់ព័ន្ធ ដើម្បីសហការត្រួតពិនិត្យបន្ថែម និងបានបញ្ជូនបន្តទៅឲ្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អនុវត្តនីតិវិធីបន្ត។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ