កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់និងរឹបអូសគ្រឿងញៀនចំនួន១៣៨ថង់តូចបន្ទាយមានជ័យ៖កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនចំនួន៩នាក់និងរឹបអូសគ្រឿងញៀនចំនួន១៣៨ថង់តូចត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលផ្នែកគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនគឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែលដឹកនាំលោកផ្ទាល់បានបង្ក្រាប៣គោលដៅឡែកគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១៣៨ថង់តូច និងគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន៥៨គ្រាប់និងសម្ភារៈប្រើប្រាស់មួយចំនួនដែលបង្ក្រាបរយៈពេល២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី២០ដល់២១ ខែកញ្ញា ឆ្នាំ២០២៤ក្នុងភូមិសាស្គ្រចំនួន៣សង្កាត់មានសង្កាត់អូរជ្រៅនិងសង្កាត់ផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ជាការណែនាំនិងដាក់វិធានការ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃជាប់គ្នាក្នុងភូមិសាស្គ្រសង្កាត់ចំនួន៣នៅក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនចំនួន១៣៨ថង់តូចនិងសម្ភារៈត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ