៧.ចូលរួមអនុវត្តគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ។(កងរាជអាវុធហត្ថខេត្តរតនគិរី )អនុសាសន៍ ៩ចំណុច ផ្ដល់ជូនដល់នាយទាហាន-នាយទាហានរងដែលទទួលបានការដំឡើងឋានន្តរសក្តិថ្មី។លោកឧត្តម សេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរីបានធ្វើផ្តល់អនុសាសន៍ ដល់នាយ នាយរងអាវុធហត្ថដែលទទួលការដំឡើងឋានន្តរសក្តិថ្មី ត្រូវយកបទពិសោធន៍ដែលមានស្រាប់ ខិតខំសិក្សាស្វែងយល់ បន្ថែមនូវចំណុចខ្វះខាត ដើម្បីបំពេញតួនាទីឲ្យទទួលបានជោគជ័យនៅពេលខាងមុខនិងត្រូវបង្កើនការ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងារ។ការផ្តល់អនុសាសន៍នេះធ្វើឡើងក្នុងពិធីក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហ៊ាននៃកងរាជអាវុធហត្ថខេត្តរតនគរី ដែលបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។ អនុសាសន៍ទាំង៩ចំណុចរួមមាន៖ ១.ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតមហិច្ចតា និងឧបាយកលរបស់ពួកមជ្ឈដ្ឋានអាក្រក់ ដែលមានគោលបំណងផ្តួលរំលំ រាជ រដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ។២.ត្រូវគោរពម៉ឺងម៉ាត់នូវបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ គោរពច្បាប់របស់រដ្ឋ បទបញ្ជា ក្រមសីលធម៌វិជ្ជាជីវៈ និង គោរពសិទ្ធិមនុស្ស ។៣.ទទួលខុសត្រូវរាល់ភារកិច្ចដែលបានប្រគល់ ធ្វើការតាមតួនាទី រួមចំណែកក្នុងការដឹកនាំបញ្ជា អនុវត្តតាមល័ក្ខការណ៍សមូហភាព ម្នាក់ៗទទួលខុសត្រូវពេលបំពេញភារកិច្ចត្រូវ ហ៊ានគិត ហ៊ានធ្វើ ហ៊ាន ទទួលខុសត្រូវ នឹងធ្វើជាគំរូល្អដល់ថ្នាក់ក្រោមបង្គាប់របស់ខ្លួន ។៤.ត្រូវយកចិត្តទុកដាក់រៀនសូត្រស្វែងយល់ និងលើកកម្ពស់សមត្ថភាពកម្រិតយល់ដឹងរបស់ខ្លួនជា ប្រចាំ ដើម្បីឲ្យក្លាយជា អាវុធហត្ថមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនិងសំណូមពរ ភារកិច្ចក្នុង ដំណាក់កាលថ្មី ឲ្យស្របតាមបរិបទនៃសង្គមកម្ពុជាសម័យបច្ចេកវិទ្យាទំនើបនេះ ដើម្បីត្រៀមទទួលភារ កិច្ចជាបន្តបន្ទាប់នៅពេលខាងមុខ ។៥.ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អ បញ្ចៀសឲ្យបាននូវទំនាស់បែកបាក់សាមគ្គីផ្ទៃក្នុង ដែលជាមូលហេតុនាំឲ្យមានភាពអសកម្មក្នុងអង្គភាព មានតែសាមគ្គីភាពទេ ដែលធ្វើឲ្យយើងជម្នះបាននៅគ្រប់ឧបសគ្គ មានន័យថាគ្រប់ការងារទាំងអស់អាចសម្រេចទៅបាន សុទ្ធតែមានការចូលរួមគាំទ្រ ប្រកបដោយភាពជឿជាក់ នឹងស្មោះត្រង់ ។៦.ត្រូវមានកិច្ចសហការល្អជាមួយស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី ពិសេស ជួយសង្គ្រោះ ការពារ បម្រើប្រជាពលរដ្ឋនិងមាតុភូមិរបស់យើងដោយភាពស្មោះត្រង់ ។៧.ចូលរួមអនុវត្តគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ។៨.យកចិត្តទុកដាក់ថែទាំជួសជុល កសាងជំរុំជំរក កន្លែងធ្វើការ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ភារកិច្ច ការងារ និងការរស់នៅរបស់កងរាជអាវុធហត្ថ។៩.ត្រូវយកចិត្តទុកដាក់ថែរក្សាការពារ រាល់មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ អាវុធ គ្រាប់ ឲ្យបាន ត្រឹមត្រូវ និងលើកកម្ពស់ជីវភាពរស់នៅ ហូបចុក ស្លៀកពាក់ ព្យាបាល ដល់កងកម្លាំង ឲ្យបានល្អជំរុញការ ដាំដុះ ចិញ្ចឹមសត្វដើម្បីលើកកម្ពស់ជីវភាពរស់នៅបានល្អប្រសើរ។ ចូលរួមក្នុងសកម្មភាពវប្បធម៌ សិល្បៈ កីឡា ឲ្យបានផុសផុល ដើម្បីកាយសម្បទារឹងមាំ សុខភាពមាំមួន រស់នៅស្អាត ហូបស្អាត ប្រកបដោយ អនាម័យ ។សូមបញ្ជាក់ថា នាយទាហាននៃកងរាជអាវុធខេត្តរតនគិរីដែលត្រូវបានបំពាក់ឋានន្តរសក្តិនាពេលនេះ មានចំនួន៤រូប គឺ៖ លោកវរសេនីយ៍ទោ គង់ ប៊ុន្នី ដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯកជា មេបញ្ជាការរងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។ លោក វរសេនីយ៍ត្រី ណាប់ វណ្ណៈ ដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ជានាយសេនាធិការរងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។ដំឡើងឋានន្តរសក្តិ លោកអនុសេនីយ៍ត្រីផាន ចន្ទី ទៅជាអនុសេនីយ៍ទោ មុខងារជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវនៃកងឯកភាព បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។ដំឡើងឋានន្តរសក្តិ លោកវរសេនីយ៍ត្រី ឡុង ចាន់ វាសនា ទៅវរសេនីយ៍ទោ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ