លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត============បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការប្រចាំខែកក្កដា ឆ្នាំ២០២៤ (គិតពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែកកក្កដា ឆ្នាំ២០២៤) និងបានដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧ លោកមេបញ្ជការវរនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធ ដែលបានសម្រេចលទ្ធផលផ្លែផ្កា គួរជាទីមោទនះ និងបានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវបន្តពង្រឹងអនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អពិសេសការផ្សព្វផ្សាយគោលនគរបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ដើម្បីធានាឲ្យបាននូសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត សម្រាប់អនុត្តដូចខាងក្រោម៖-ជម្រុញកសាង និងចាត់តាំងអនុវត្តឲ្យស្របនូវផែនការសកម្មភាពរបស់ផែនជំនាញនីមួយៗ និងផែនការសកម្មភាពរបស់អធិការដ្ឋាននគរបាលក្រុង/ស្រុក និង វរសេនាតូចនគរបាលការពារព្រំដែនគោក។-ពង្រឹងការទប់ស្កាត់ បង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ និង បទល្មើសជួញដូរគ្រឿងញៀន-បន្តជម្រុញសកម្មភាពនិងអនុវត្តផែនការបង្កាទប់ស្កាត់ បង្ក្រាបក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព-ពង្រឹងការអនុវត្តន៍ ផែនការលេខ០២៣/ផក ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរ ការរត់ពន្ធមនុស្ស ធ្វើអាជីវកម្មលើមនុស្ស ការធ្វើអាជីវកម្មលើស្ត្រី និងកុមារ។-បន្តរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត តាមខ្លឹមសារអនុក្រឹត្យលេខ៣៩ អ.ន.ក្រ និង តាមគោលការណ៍ណែនាំរបស់់ គ.ស.ច.គ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រឹតទាបបំផុត។-ជម្រុញកម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា។-បន្តធ្វើការចងក្រងមន្ត្រីនគរបាលដែលមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា(IT) ជាក្រុមសម្រាប់បម្រើឲ្យការងារជំនាញឌីជីថល នៅអង្គភាពស្នងការដ្ឋាន។-ត្រូវបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ