ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យមន្ត្រីនគរបាល ពង្រឹងសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ………………….ស្វាយរៀង ៖ ស្របតាមគោលការណ៍អាទិភាពគន្លឹះទាំង៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈប្រកបដោយដោយទំនុកចិត្ត តម្លាភាព គុណភាព ប្រសិទ្ធភាព និងឆាប់រហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋ។មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ការបណ្តុះបណ្តាលសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដល់ថ្នាក់ដឹកនាំ និងមន្ត្រី ជាកត្តានវានុវត្តន៍ចម្បង ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ស្របតាមការវិវត្តជាសកល នាពេលបច្ចុប្បន្ន។ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា អាណត្តិទី៧ នេះ ក្រសួងមហាផ្ទៃ បាននិងកំពុងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងទិន្នន័យគ្រប់គ្រងមន្ត្រីទាំងរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងនគរបាលពន្ធនាគារ ចាប់ពីពេលចូលក្របខណ្ឌរហូតដល់ចូលនិវត្តន៍ ដើម្បីធានាឱ្យប្រាកដថា ថ្នាក់ដឹកនាំ និងមន្ត្រី មានធនធានសមត្ថភាព ឥរិយាបថ និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវច្បាស់លាស់ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយស ក្នុងនាមជាអ្នកផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់តាម ដានរាល់សកម្មភាពផ្សព្វផ្សាយ ដែលមានលក្ខណៈញុះញង់ បំភ្លៃការពិត តាមបណ្តាញសង្គមនានា និងត្រូវត្រៀមលក្ខណៈបំភ្លឺបានទាន់ពេលវេលា និងឈានទៅមានវិធានការតាមផ្លូវច្បាប់ចំពោះជនបង្កភ្លាមៗដែរ ដោយមិនត្រូវទុកឱ្យបញ្ហានោះ បង្កឱ្យកើតមានអស្ថិរភាព ឬអសន្តិសុខសង្គម រំខានដល់ភាពសុខសាន្តរបស់ប្រជាជននោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំផងដែរ ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ យកចិត្តទុកដាក់ការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណចល័ត ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្សឆ្លងដែន ការជួញដូរអាវុធខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាក្មេងទំនើងឱ្យបានជាប់ជាប្រចាំ ដូចជាភ្លៀងរលឹម ទាំងតាមរយៈ វិធានការអប់រំណែនាំ និងតាមរយៈវិធានការច្បាប់។ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលស្វាយរៀង បានថ្លែងពីសមទ្ធិផលការងារថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កន្លងមកនេះ សភាពការណ៍ពាក់ព័ន្ធសន្តិសុខសង្គមជារួម ក្នុងខេត្តស្វាយរៀង មិនមានអ្វីគួរកត់សម្គាល់ទេ ដោយសមត្ថកិច្ចបានខិតខំស្រាវជ្រាវបង្ក្រាបបទល្មើសព្រហ្មទណ្ឌទទួលបានលទ្ធផលខ្ពស់រហូតដល់ ៩៨% នៃបទល្មើសដែលកើតមានឡើង ព្រមទាំងឃាត់ខ្លួនជនសង្ស័យ និងបង្ក្រាបតាមដីកាឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ