ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ វិស័យអប់រំ បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនិងធានានិរន្តរភាពជាតិ……………….បាត់ដំបង ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង បានគូសបញ្ជាក់ថា វិស័យអប់រំ បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានិរន្តរភាពជាតិ ទាំងសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី និងពិធីសម្ពោធអគារពិសោធន៍វិទ្យាសាស្ត្រ (STEM) និងអគារមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលកសិកម្ម នៅសាកលវិទ្យាល័យជាតិបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការអប់រំប្រៀបបាននឹងរោងចក្រកែច្នៃមនុស្សឱ្យមានប្រយោជន៍ក្នុងសង្គម ឱ្យមានសមត្ថភាពវិជ្ជាជីវៈ ក្នុងការបំពេញការងារតាមជំនាញ និងមានសមត្ថភាពស្រាវជ្រាវក្នុងការបង្កើតនូវគោលការណ៍ ទ្រឹស្តី និងមូលដ្ឋានសម្ភារៈថ្មីៗ ដើម្បីបំពេញតម្រូវការរបស់សង្គមមនុស្ស ស្របតាមការវិវឌ្ឍនៃយុគសម័យបច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រទំនើប។ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការអប់រំបណ្តុះបណ្តាល ទាំងជំនាញរឹង និងជំនាញទន់ ដោយបាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងនូវមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងនោះបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥ គឺការអភិវឌ្ឍមូលធនមនុស្ស។ បន្ថែមលើនេះ រាជរដ្ឋាភិបាល បានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺការអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាព សីលធម៌ និងបរិយាបន្ន ដោយផ្តោតសំខាន់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការតម្រង់ទិសសម្រាប់ទីផ្សារការងារ ព្រមទាំងបានធ្វើទំនើបកម្មកម្មវិធីសិក្សា ដោយបញ្ចូលមុខវិជ្ជា STEM ក្នុងកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល។បើតាមរបាយការណ៍របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបញ្ជាក់ថា សាកលវិទ្យាល័យជាតិបាត់ដំបង បានសម្រេចនូវសមិទ្ធផលជាច្រើនទាក់ទងនឹងសកម្មភាព នៃការបណ្តុះបណ្តាល ការទទួលស្គាល់គុណភាពអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។ ជាពិសេសសាកលវិទ្យាល័យ ទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សា សរុបចំនួន ២ ០២៤នាក់ ស្រី ១ ២៥៧នាក់ និងមាននិស្សិត ចំនួន ៩២% មានការងារធ្វើក្រោយពីបញ្ចប់ការសិក្សា ដើម្បីបំពេញតម្រូវការសង្គម និងទីផ្សារការងារ ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបណ្តុះធនធានយុវជនដែលជាសសរទ្រូងនៃប្រទេសជាតិក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ