ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារព្រំដែន និងពិនិត្យបង្គោលព្រំដែន ដែលបានបោះរួច តាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន រវាងព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកអណ្តូងមាសខេត្តរតនគិរីការចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ ឯកឧត្តម គិត ទ្រី បានជួបសំេណះសំណាលជាមួយកងកម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ២០៣ ដោយឯកឧត្តម បានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំង ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារបូរណៈភាពទឹកដី ជាពិសេស គឺតស៊ូរបស់កងកម្លាំងមិនគិតការលំបាក។ ឯកឧត្តម តំណាងរាស្រ្តបានផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវរួមសហការគ្នាសាមគ្គីភាពផ្ទៃក្នុង ទំនាក់ទំនងកិច្ចសហការជាមួយប្រទេសភូមិផងរបងជាមួយគ្នា បន្តខិតខំយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ទន្ទឹមនឹងនេះឯកឧត្តមបានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែន នៅក្នុងភូមិសាស្រ្តនៃខេត្តរតនគិរីត្រូវថែទាំសុខភាពឲ្យបានល្អ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យរបស់កងកម្លាំងឲ្យបានល្អប្រសើរ។ទាក់ទង ទៅនឹងការលើកឡើងរបស់ក្រុមជ្រុលនិយម ដែលបានបំផុសព័ត៌មានញុះញង់ថា រាជរដ្ឋាភិបាលកម្ពុជា បានកាត់ខេត្តទាំង៤របស់កម្ពុជា ក្នុងនោះមានខេត្តរតនគិរី ទៅអោយប្រទេជិតខាង ឯកឧត្តម គិត ទ្រី បានបញ្ជាក់ថា មិនមានបាត់ដី និងបង្ខិតបង្គោលព្រំដែនកម្ពុជាទៅណានោះទេ សូមប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទស្សនាកម្សាន្តផ្ទាល់ពីការអភិវឌ្ឍនៅតំបន់នេះ។ ជាក់ស្តែងស្ថានភាពនៅខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងភូមិសាស្រ្តនៃខេត្តរតនគិរីមិនមានបាត់ទៅណានោះទេ រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានកសាងបន្ទាត់ខ្សែក្រវ៉ាត់ព្រំដែន មិត្តភាព សន្តិភាព ជាមួយបណ្តាប្រទេសជិតខាង ជាពិសេស ប្រទេសវៀតណាម បានប្រមាណ៩០%រួចមកហើយ។ ឯកឧត្តម បញ្ជាក់ថា ស្រុកអណ្តូងមាសមានព្រំប្រទល់ជាប់ នឹងស្រុកយ៉ាហឺដឺរ៉ាយខេត្តកន្ទូមប្រទេសវៀតណាម។ ស្រុកអណ្តូងមាស បច្ចុប្បន្ន មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏សូមឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមចូលរួមទស្សនាកំសាន្តនៅទឹកដីមួយនេះ ជាពិសេស ពិនិត្យតាមខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន ក្នុងភូមិសាស្រ្តខេត្តរតនគិរី ហើយកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាការកាត់ទឹកដី ឲ្យភាគីណាមួយ គឺមិនពិតនោះទេ ។ ឯកឧត្តម បានអំពាវនាវដល់សាធារណជនទាំងអស់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវតែការពារ ឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពសង្គមនិងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស មិនឲ្យក្រុមឧទ្ទាមជ្រុល និយមណាមួយមកបំផ្លិចបំផ្លាញដល់សន្តិភាពបានជាដាច់ខាត។ នាឱកាសនោះដែរ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្ត មណ្ឌលរតនគិរី បាននាំយកគ្រឿងឧបភោកបរិភោគជូនវរៈនគរបាល និងវរៈយោធាដែលឈរជើងការពារព្រំដែន នៅក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស ក្នុងមួយវរៈទទួលបាន មី១០កេស ត្រីខ ១កេសទឹកសុីអុីវ៥យួរ ទឹកត្រី៥ យួរ ទឹកសុទ្ធ១០យួរ និងអង្ករ១០បេ តូច៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ