ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ក្រុមបេះដូងតែមួយ បាននាំយកអំណោយ ចែកជូនដល់បងប្អូនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក សិរីសោភ័ណ
Mon,08 July 2024 (Time 02:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

បន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមបេះដូងតែមួយដឹកនាំដោយលោក ឈុន ម៉ៅ ប្រធានក្រុមបេះដូងតែរួម ជាមួយនឹងក្រុមការងារបាននាំយកនូវសម្ភារៈ និងអំណោយមួយចំនួន ចែកជូនដល់បងប្អូនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក សិរីសោភ័ណ ចំនួន៤៥នាក់។

ក្នុងឱកាសនាំយកអំណោយចែកជូនទៅដល់បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណនោះផងដែរ លោក ឈុន ម៉ៅ ក៏បានធ្វើការជូនពរទៅដល់បងប្អូនដែលកំពុងសម្រាកព្យាបាលសូមទទួលបាននូវការឆាប់ជាសះស្បើយ និងមានសុខភាពល្អ ។ លោកក៏បានបញ្ជាក់ថាក្រុមបេះដូងតែមួយ បង្កើតឡើង គឺដើម្បីចូលរួមជាមួយនឹងការងារមនុស្សធម៌ជួយ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្សេង ៗ ។ ហើយលោកក៏បានបញ្ជាក់ផងដែរថា សម្ភាៈ និងអំណោយទាំងអស់នេះ គឺជាទឹកចិត្តនៃការចូលរួមរបស់បងប្អូនក្រុមបេះដូងមួយ សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដេីម្បីបានដោះស្រាយជីវភាពបានមួយគ្រារ។

នេះមិនមែនជាលើកទីមួយទេ ដែលក្រមការងារបេះដូងតែមួយបាននាំយកអំណោយ មកចែកជូនដល់បងប្អូនដែលសម្រាលព្យាបាលនៅមន្ទីរពេទ្យ បង្អែកសិរីសោភ័ណ។ កន្លងទៅក្រុមបេះដូងតែមួយក៏បានធ្វើការនាំយកអំណោយមនុស្សធម៌ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក តាមទីវត្តអារាម នៅតាមតំបន់ដាច់ស្រយាល។ ទាំងនេះបញ្ជាក់ឃើញពីការចូលរួមជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដោះស្រាយ ជីវភាពបានមួយគ្រាផងដែរ។

សូមបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ទាំង៤៥ ក្នុងទទួលបានអង្ករមួយការុងតូច, ទឹកសុទ្ធ១យួរ, ទឹកដោះគោឆៅ១យួ ,ត្រីឹខ១យួ , សារង១ , ក្រមា១ គ្រឿង ឧបភោគ បរិភោគ រួមនឹងថវិកាមួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ