......................បន្ទាយាមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងផលិតទឹកក្រះថុមខុសច្បាប់ និងរកឃើញកញ្ឆាគ្រៀម បំពង់សំរាប់ជក់កញ្ឆាជាច្រើន នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចចំការស្វាយ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ក្រោយទទួលព័ត៌មានពីអាជ្ញាធរថាមានការផលិតទឹកក្រះថុម និងមានការអនុញ្ញាតិពី លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរ ចុះកាត់សោរផ្ទះដែលជាទីតាំងផលិតទឹកក្រះថុម ។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា៖ ក្រោយពីធ្វើការកាត់សោររកឃើញវត្ថុតាំងរួមមាន ទឹកក្រះថុមកំពុងស្ញោរក្នុងឆ្នាំងចំនួន០៦ឆ្នាំង, ទឹកក្រះថុមច្រកក្នុងដម មាន ៣០០ដប, ស្លឹកក្រះថុមចំនួន១០ថង់ធំ ស្មើនឹង១៦៧គីឡូក្រាម, ថ្នាំដបពីរប្រភេទចំនួន០២កេសធំ(សារធាតុលាយផ្សំ), កញ្ឆាស្ងួតចំនួន០៧ថង់, ចានដែកធំចំនួន០៦, ធុងទឹកកកចំនួន០៣, ឧបករណ៍ជក់កញ្ឆាចំនួន៣១បំពង់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង, ទូដែកចំនួន១(ទទេ) និង ថង់វេចខ្ចប់ រួមជាមួយដបច្រកមួយចំនួនធំ ចំណែកមនុស្សគេចខ្លួនបាត់អស់។ បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានរក្សាទុកក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំណែកទឹកក្រះថុម និងស្លឹកក្រះថុមត្រូវបំផ្លាញចោល។លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវតែបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដើម។ ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះបង្ក្រាបនូវទីតាំងផលិត ចែកចាយ ផលិតផលចេញពីស្លឹកក្រះថុម (ប្រភេទភេជ្ជៈលាយជាមួយថ្នាំបាត់ក្អក ) ដែលលួចនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសយុវវ័យ និងកុមារ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ