ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
អភិបាលស្រុកលំផាត់ អំពាវនាវអោយប្រជាពលរដ្ឋ នៅតាមដងអូរ ដងទន្លេស្រែពក ប្រុងប្រយ័ត្នអោយបានខ្ពស់ខណៈភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា
Wed,24 July 2024 (Time 08:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

ខេត្តរតនគិរី
(លំផាត់) អភិបាលស្រុកលំផាត់ អំពាវនាវអោយប្រជាពលរដ្ឋ នៅតាមដងអូរ ដងទន្លេស្រែពក ប្រុងប្រយ័ត្នអោយបានខ្ពស់ខណៈភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា

លោក នូ ថេរ អភិបាលស្រុកលំផាត់បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់មាត់អូរ ព្រែក ទំនាប និងតាមដងទន្លេស្រែពក អោយ ប្រុងប្រយ័ត្នខ្ពស់ខណៈភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាទាំងយប់ទាំងថ្ងៃ ។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំក្រុមការងារចុះពិនិត្យតំបន់មួយចំនួននៅក្នុងភូមិសាស្ត្រស្រុកលំផាត់ ដែលរងការលិចលុងដោយជំនន់ទឹកភ្លៀងតាមដងអូរ
នៅព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៤ ។

លោកបន្តថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា អស់រយៈ
ពេល១១ថ្ងៃកន្លងមកនេះ លោកបានដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃផលប៉ះពាល់ ដែលជំនន់ទឹកភ្លៀងបានលិចលង់ទៅលើផលដំណាំប្រជាពលរដ្ឋ មាន ឃុំ និងភូមិមួយចំនួន ក្នុងនោះមានឃុំចំនួន ៥ គឺ ឃុំល្បាំង១ ឃុំកាឡែង ឃុំជ័យឧត្តម ឃុំសេដា និង ឃុំបាតាង ។ហើយ
ការចុះពិនិត្យស្រង់ស្ថិតិចំនួន២ថ្ងៃគឺចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៤ នេះផលប៉ះពាល់ដោយ
សារជំនន់ទឹកភ្លៀងមាន៖
- ឃុំកាឡែង ប៉ះពាល់ចំនួន ៣ ភូមិ គឺភូមិសាយ៉ស់ ភូមិកាឡែងនិងភូមិកាណាងកេត។
- ឃុំសេដា ប៉ះពាល់ចំនួន៧ភូមិ ភូមិសមុទ្រក្រោម ភូមិសមុទ្រលើ ភូមិកែងសាន់ ភូមិបំណងហៃ ភូមិប៉ាតត់ ភូមិពម និងភូមិថ្មី។
- ឃុំជ័យឧត្តម ប៉ះពាល់ភូមិចំនួន២ គឺភូមិថ្មីជ័យឧត្តម និងភូមិដីឡូតិ៍។

- ឃុំល្បង១ ប៉ះពាល់ចំនួន២ភូមិ រឿងភូមិកាំផ្លិញ និងភូមិអូរកាទឹង។

លោក អភិបាលស្រុក បានបញ្ជាក់ឲ្យដឹងទៀតថា ការរងផលប៉ះពាល់ទៅលើផលដំណាំផ្ទះប្រជាពលរដ្ឋខាងលើនេះគឺមិនមានខូចខាតធ្ងន់ធ្ងរនោះទេព្រោះនេះជាជំនន់ទឹកភ្លៀង មានរយៈពេលខ្លី។ ហើយចំពោះភ្លៀងជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះបានធ្វើឲ្យប៉ះពាល់ការរៀនសូត្រដល់សិស្សនៅសាលាបឋមសិក្សាភូមិថ្មីស្ថិតក្នុង ឃុំសេដា ដោយទឹកភ្លៀងបានជន់លិចនៅទីធ្លាសាលារៀននិង ផ្លូវលំមួយចំនួន អាជ្ញាធរបានពិនិត្យ និង ផ្អាកអោយសិស្សឈប់រៀនមួយថ្ងៃគឺ ក្នុងថ្ងៃទី២២ ម្សិលមិញ។ ដោយឡែកនៅថ្ងៃទី ២៣ នេះសិស្សសាលាបានទៅរៀនជាធម្មតាឡើងវិញហើយ។

ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលស្រុកក៏បានអំពាវនាវទៅដល់អាជ្ញាធរនៅតាមមូលដ្ឋានកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈសម្រាប់ការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកើតឡើងនៅពេលយប់ព្រលប់ឬការកើតឡើងជាយថាហេតុដោយគ្រោះធម្មជាតិនេះ ពិសេសសូមឱ្យបងប្អូនប្រជាពលរដ្ឋ នៅតាមដងអូរដងទន្លេស្រែពក ត្រូវប្រុងប្រយ័ត្នខ្ពស់ ពេលយប់ព្រលប់។
លោកអភិបាលស្រុកបន្តថានៅព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៤នេះសម្រាប់ទឹកទន្លេស្រែពណ៌គឺឡើងខ្ពស់ជាង ថ្ងៃទី ២២ គិតត្រឹមម៉ោង ៨ :០០នាទី ព្រឹកថ្ងៃទី២៣ កម្ពស់ទឹកនៅស្ថានីយ៍មុខវត្តមានកម្ពស់ ៨ម៉ែត្រ ២០ ខណៈកម្រិតប្រកាសកម្ពស់ទឹកប្រកាសអាសន្ន ១២ម៉ែត្រ ៥០៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ