ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
សំណេះសំណាលផ្លាស់ប្ដូរបទពិសោធន៍ពាក់ព័ន្ធការងារគ្រប់គ្រងទេសន្តរប្រវេសន៍ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:
Wed,17 July 2024 (Time 03:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

ប៉ុស្តិ៍.ប៉ោយប៉ែត
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទីព្រឹក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសំណេះសំណាលផ្លាស់ប្ដូរបទពិសោធន៍ពាក់ព័ន្ធការងារគ្រប់គ្រងទេសន្តរប្រវេសន៍ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM ក្រោមអធិបតីភាព ឯកឧត្ដម ហូ វុទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការអង្គការ IOM ដោយមានការចូលរួមពីសំណាក់លោក វ៉ាន់ ដារ៉ា ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត តំណាងលោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងលោកនាយរងប៉ុស្តិ៍ នាយផ្នែក រួមជាមួយមន្ត្រីមួយចំនួន នៅសាលប្រជុំជាន់ទី២ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
កិច្ចសំណេះសំណាលបានបញ្ចប់នៅវេលាម៉ោង១០:៤០នាទី ថ្ងៃដដែលដោយរីករាយ និងរាក់ទាក់ក្រៃលែង ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ