ខេត្តកំពង់ធំ:អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការសម្របសម្រួល ពីឯកឧត្តម រស់ សារ៉ាំ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ។ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោកវរ:សេនីយ៍ត្រី គង់ ជាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ធំ មធ្យោបាយ រថយន្ត១គ្រឿង បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋាន អ ហ ស្រុកបារាយណ៍ មធ្យោបាយរថយន្ត០១គ្រឿង ដឹកនាំដោយ លោកវីរសេនីយ៍ទេា ឃុន ប៊ុនហួរមេបញ្ជាការមូលដ្ឋាន អ ហ ស្រុកបារាយណ៍ បានចុះបង្ក្រាប ករណីឆ្លងដែនដោយខុសច្បាប់ នៅចំណុចភូមិអូរសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ * លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ជនជាតិចិនចំនួន២នាក់ (ស្រីចំនួន១នាក់)ឆ្លងដែនដោយខុសច្បាប់និងជនជាតិខ្មែរចំនួន១នាក់ជាអ្នករត់តាកស៊ី មានឈ្មោះដូចខាងក្រោម÷ ១.ឈ្មេាះ ស៊ី ហ៊ូពីង ភេទប្រុសអាយុ ២៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅ ខេត្ត ខ្វាងទុង ប្រទេសចិន ២.ឈ្មោះសួរ ខូយមីង ភេទស្រីអាយុ ៣០ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅខេត្តហ៊ូជាន ប្រទេសចិន ៣.ឈ្មោះសុខ សំអាតភេទប្រុសអាយុ ៤៦ ឆ្នាំមុខរបររត់តាក់ស៊ី រស់នៅភូមិទី១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ * ចាប់យកវត្ថុតាងរួមមាន ១ .រថយន្តចំនួន០១គ្រឿងម៉ាកtoyota ហៃលិនដឺ ពណ៌ក្រហម ក្រម៉ៅពាក់ស្លាកលេខភ្នំពេញ២AQ ៧៩៩០ស៊េរីឆ្នាំ ២០២៣និងទូរសព្ទដៃចំនួន ០៣ គ្រឿងម៉ាក់ iphoneចំនួន ០២ ពណ៌ផ្កាឈូកចំនួន០១គ្រឿងពណ៌ខ្មៅចំនួន០១គ្រឿងនិងម៉ាកហូណូ ចំនួន០១គ្រឿង។ជនសង្ស័យនិងវត្ថុតាង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំដើម្បីបន្តនីតិវិធី ។មួន រិទ្ធីយ៉ា(៩៥)
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ