ថ្ងៃច័ន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ប្រើកណ្ដាប់ដៃដែកបង្រ្កាបទីតាំងខាអូខេអេហ្ស៊ីប ដោយបានរកឃើញមានលក់ និងចែកចាយថ្នាំញៀន និងបើកបនល្បែងខុសច្បាប់
Wed,05 June 2024 (Time 04:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

ខេត្តបន្ទាយមានជ័យ
អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ។ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត។ ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់​បង្ក្រាប​រាល់បទល្មើស​គ្រប់​ប្រភេទ ពិសេស បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​.​ជួញ​.​ដូរ​.​គ្រឿង​.​ញៀ​.​ន បទល្មើស​.​ជួញ​.​ដូរ​.​ផ្លូវ​.​ភេទ និង​ក្មេង​ទំនើង ដើម្បី​រក្សា​អោយបាននូវសន្តិសុខ​សណ្តាប់ធ្នាប់​សា​ធារ​ណះ​ជូន​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ។កាលពី​ថថ្ងៃទី៣ខែមិថុនា ២០២៤ វេលាម៉ោង១ជាងយប់ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​សំរបសំរួល​នីតិវិធី​ផ្ទាល់​ពី​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ចុះ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ មួយកន្លែងឈ្មោះអេ​ហ្ស៊ី​ប សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​បង្កប់​នូវ​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​(​ហ្គេ​ម​បាញ់​ត្រី​)​និង​ចែកចាយ​គ្រឿងញៀន និង​បើក​ផ្តល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ។
ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ នគរបាល​យើង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤៧​នាក់ (​ស្រី​១៨​នាក់​)ក្នុង​នោះ ជនបរទេស​០៦​នាក់ (​ចិន​០២​នាក់​និង ថៃ​០៤​នាក់​) ដកហូត​វត្ថុ​តាង​ថ្នាំ​ម្សៅ​.​ស​ថ្លា​០៤​ថង់​តូច ថាស​សំរាប់​ដាក់​ប្រើ​គ្រឿងញៀន​១០​ថាស​ជាមួយ​ម៉ូតូ​១៨​គ្រឿង និង​រថយន្ត​០១​គ្រឿង ដោយឡែក ទូ​ហ្គេ​ម​បាញ់​ត្រី​៨​គ្រឿង និង​ទូ​ស្លុត​៦​គ្រឿង រក្សា​ទុក​ក្នុង​ទីតាំង​ខារ៉ាអូខេ។បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំងនោះ និង​សម្ភារ​វត្ថុ​តាង ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សួរនាំ​និង​ចាត់ការ​បន្ត​តាម​នីតិ​វិធី ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ