លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដឹកនាំសមាជិក សមាជិការ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤!!!បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំ សមាជិក សមាជិការ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤។ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅអគារស្នាក់នៅសមាគអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីលោក/លោកស្រី អនុប្រធាន ស.អ.ក.ខ ប្រធាន ស អ ក ស្រុក/ក្រុង និងប្រធាន ស អ ក ឃុំ/សង្កាត់ សរុប១០២នាក់។បានប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ប្រកាសសមាសភាពអនុប្រធានលេខាធិកាដ្ឋាន ស.អ.ក.ខ និងប្រកាសទទួលស្គាល់ប្រធានសមាគមអតីតយុទ្ធជនក្រុងប៉ោយប៉ែតថ្មី ដោយបានណែនាំបន្ថែមលើកិច្ចការងារផ្ដល់សេវាដល់អតីតយុទ្ធជន និងគ្រួសារ ឲ្យបានល្អប្រសើរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ