ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
គ្រាប់កាំភ្លើងយន្ត១២,៧ត្រូវបានថៃប្រទះឃើញនៅក្បែរព្រំដែនកម្ពុជារាប់រយគ្រាប់
Tue,04 June 2024 (Time 04:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

ប្រទេសថៃគ្រាប់កាំភ្លើងយន្តប្រភេទ១២,៧ ជាង ៥០០ គ្រាប់ ត្រូវបានភាគីថៃប្រទះឃើញនៅក្បែរព្រំដែនកម្ពុជា ដែលគ្រាប់ទាំងនោះត្រូវបានជនមិនស្គាល់មុខធ្វើការវេចខ្ចប់យ៉ាងស្អាត ខណៈដែលកម្លាំងយោធាឈុតខ្មៅថៃធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន។
កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១ និង ៣០ នាទីរសៀល កម្លាំងយោធាថៃ លេខ៥២៣ បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន។ លុះដល់ចំណុចណងបន ស្ថិតក្នុងភូមិ ១៤ ឃុំធុងខ្នាន ស្រុកសយដាវ ខេត្តចាន់បូរី ដែលចំណុចនេះគឺប្រឈមជាមួយនឹងច្រកអន្តរជាតិដូងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។នៅពេលនោះដែរកម្លាំងយោធាឈុតខ្មៅថៃបានប្រទះឃើញមានវត្ថុអ្វីម្យ៉ាងដែលត្រូវបានជនមិនស្គាល់មុខច្រកនៅក្នុងការ៉ុងជី ចំនួន ២ ការ៉ុង ហើយលាក់នៅក្នុងគុម្ពោធព្រៃ ទើបកម្លាំងបានចូលទៅត្រួតពិនិត្យក៏បានប្រទះឃើញកែសគ្រាប់ ធុន១២,៧ ចំនួន ៦ កែស។នៅពេលដែលសមត្ថកិច្ចថៃបើកកែសទាំងនោះឡើងគឺសង្កេតឃើញថាគ្រាប់កាំភ្លើងធុន១២,៧ ក្នុងមួយកែសមានចំនួន ៨៥ គ្រាប់ សរុបទាំងអស់គឺមានចំនួន ៥១០ គ្រាប់។គួរបញ្ជាក់ថាកាលពីអំឡុងដើមខែមករា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងយោធាថៃក៏បានរកឃើញគ្រាប់ប្រភេទនេះចំនួន ០៤ ការ៉ុងផងដែរ ដែលគេបានយកមកលាក់ទុកនៅក្នុងតំបន់តែមួយ ដែលទីតាំងនេះមានចម្ងាយប្រមាណ ៥០០ ម៉ែត្រពីអូរព្រំដែនកម្ពុជាតែប៉ុណ្ណោះ ដែលបច្ចុប្បន្នកម្លាំងយោធាថៃកំពុងធ្វើការស្រាវជ្រាវទៅលើគ្រាប់រំសេវទាំងនេះដើម្បីស្វែងរកប្រភពឲ្យបានច្បាស់លាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ