ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមប្រកួតប៉ាល់ទាត់មិត្តភាពដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា នៅខេត្តសៀមរាប
Mon,03 June 2024 (Time 12:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

================
(បន្ទាយមានជ័យ):នៅរសៀលថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ អញ្ជើញចូលរួមប្រកួតប៉ាល់ទាត់មិត្តភាពដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា នៅខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត​បន្ទាយមានជ័យ​ មានក្រុមប៉ាល់ទាត់ឈ្មោះ គ្រុឌមានជ័យ ប្រកួតជាមួយ ក្រុមប៉ាល់ទាត់ សេនាយុត្តិធម៌ ខេត្តសៀមរាប ដែលដឹកនាំដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត​សៀមរាប ​ដែលប្រារព្វធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ចៅក្រម, ព្រះរាជអាជ្ញា, ព្រះរាជអាជ្ញារង, មេធាវី, ក្រឡាបញ្ជី, ទីប្រឹក្សាច្បាប់ និងមន្ត្រីរាជការ កម្មវិធីនេះប្រកួតនៅតារាងហនុមាន នៃខេត្តសៀមរាប។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតីខ្មែរជួយខ្មែរ និងចូលរួមក្នុងយុទ្ធនាការ ១មុឺនរៀលក្នុងមួយនាក់ សម្រាប់កុមារកម្ពុជាដើម្បីបង្ហាញពីកម្លាំងសាមគ្គី និងក្នុងនាមពលរដ្ឋម្នាក់ បានចូលមូលនិធិគន្ធបុប្លាកម្ពុជា ចំនួនថវិកា ៣០,០០០,០០០រៀល (សាមសិបលានរៀល) ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ