ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តរតនគិរី
Mon,10 June 2024 (Time 09:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

(រតនគិរី):ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តរតនគិរីអាណត្តិទី៤។នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តរតនគិរីអាណត្តិទី៤។ពិធីនេះប្រារព្ធឡើងនៅ
សាលប្រជុំអគារDសាលាខេត្តរតនគិរីដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ប្រធានអង្គភាពជុំវិញខេត្ត លោកលោកស្រី អភិបាលក្រុង ស្រុក សរុបចំនួនប្រមាណជាង១០០នាក់។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអានរបាយការណ៍ស្វាគមន៍ដោយនៅក្នុង រយៈពេល ៥ឆ្នាំ គណៈអភិបាលខេត្តបានសហការល្អជាមួយក្រុមប្រឹក្សាដោយសម្រេចបាន នូវសមិទ្ធផលធំៗជាច្រើនទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ទទួលបាននូវសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេសចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗនិង លុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួនដើម្បីធានាសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អ ។

ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ទើបតែងតាំងថ្មីបានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីផលប្រយោជន៍ប្រជាជន នឹងគោរពច្បាប់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ អនុវត្តអោយបានតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ប្តេជ្ញា បំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់។ ប្តេជ្ញា ចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

ថ្លែងក្នុងឱកាសនេះឯកឧត្តម ជៀង អំ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម បានថ្លែងនូវការអបអរសាទរនិងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្តរតនគិរី ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តរតនគិរី ឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត។ ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយពូជសាសន៍និងប្រកាន់និន្នាការនយោបាយ។ ឯកឧត្តមបណ្ឌិត បានថ្លែងបន្តថាៈការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តម ជៀង អំ បានចម្រុញអោយក្រុមប្រឹក្សាខេត្តរតនគិរីបន្ត យកចិត្តទុកដាក់ ដឹកនាំ កសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរឹងមាំលើគ្រប់ វិស័យ ជាពិសេសការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ ដោយសេចក្តីស្មោះត្រង់ជាទីបំផុត។បន្តធ្វើវេទិការសាធារណៈ ក្តាប់ឱ្យបាននូវទុកកង្វល់ និងសំណូមពរ សំណើ ផ្សេងៗរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការឆ្លើយតបទៅវិញឱ្យបានទាន់ពេលវេលា តាមតួនាទីភារកិច្ចរបស់ស្ថាប័ន នីមួយៗ។ត្រូវយកចិត្តទុកដាក់ដោះស្រាយទំនាស់ផ្សេងក្រៅប្រព័ន្ធតុលាការ ជាពិសេស ទំនាស់ដីធ្លី។ត្រូវយកចិត្តទុកដាក់ ការពារសម្បត្តិធនធានធម្មជាតិនានា និងការពារឱ្យបាន ល្អនូវបរិស្ថានក្នុងខេត្ត។ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យសំខាន់ៗនៅក្នុងខេត្តឱ្យមានការរីកចម្រើន ជាពិសេសវិស័យកសិកម្ម ដោយត្រូវជួយរកទីផ្សារជូនកសិករ។ត្រូវធ្វើការគ្រប់គ្រង និងប្រើប្រាស់មន្ត្រី ក្នុងខេត្តឱ្យបានត្រឹមត្រូវ និងមាន ប្រសិទ្ធិភាព ដោយយកចិត្តទុកដាក់ ពិនិត្យឱ្យបានម៉ត់ចត់ក្នុងការតែងតាំងមន្ត្រីដែល មានសមត្ថភាព និងមន្ត្រីដែលសកម្មនឹងការងារ។ ដោយអនុវត្ត នូវអភិក្រម ទាំង៥៖ ១.ឆ្លុះកញ្ចក់ ២.ងូតទឹក ៣.ដុសក្អែល ៤.ព្យាបាល និង ៥.វះកាត់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ