ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
Mon,08 April 2024 (Time 10:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

​ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានប្រារព្ធធ្វើពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

កម្មសិក្សាការី ជាសិស្សនាយនគរបាល និង នាយនគរបាលរង មានចំនួន២៦នាក់ ក្នុងនោះ ស្រី៥នាក់ ជានគរបាលដែលបានប្រឡងជាប់ក្របខណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២២បានចាប់ផ្តើមចូលរៀន នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២៤កន្លងទៅ មកពីសាលា​នគរ​បាល​ជាតិ​ភូមិភាគ៤ ខេត្តសៀមរាបការចុះកម្មសិក្សានេះគឺមានរយះពេល១ខែ ដើម្បីគ្រប់លក្ខ័ណជានគរបាលជាតិ និងតាំងស៊ុប។ ចាប់ពីថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងនូវមតិសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើរដល់ក្មួយៗសិស្សកម្មសិក្សាការី ជានគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំនាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ បម្រើជាតិមាតុភូមិ ប្រជាពលរដ្ឋប្រកបដោយគុណធម៍។

ក្នុង​ឱកាសនោះ​ លោកឧត្តមសេនីយ៍ទោ​ សាយ​ រឹ​ទ្ធីសក្កិ​ នាយក​សាលា​នគរ​បាល​ជាតិ​ភូមិភាគ​៤​បាន​ចាត់​ទុក​ថា​ការ​ចុះ​កម្ម​សិក្សា​របស់​ក្មួយ​ៗ​ ប្អូនៗនា​ពេល​នេះ​ គឺដេីម្បី​ផ្សាភ្ជាប់​ការ​សិក្សា​ទ្រឹស្តី​ ជាមួយនិងការអនុវត្ត​ការងារ​ជាក់​ស្តែង​ និង​អនុវត្ត​តាម​កម្ម​វិធី​អប់រំសាលាបណ្ឌិត្យ​សភានគរ​បាល​កម្ពុជា​​បាន​តម្រូវអោយ​សិស្ស​នគរ​បាល​ចុះ​ធ្វេី​កម្ម​សិក្សា​ និង​អនុវត្ត​ការងារ​ជាក់​ស្តែង​ នៅ​តាម​អង្គភាពសាមី​នី​មួយ​ៗ​ដេីម្បី​ សិក្សា​ស្វែង​យល់ពីចំណេះ​ ជំនាញ​របៀប​របបធ្វេីការងារប្រចាំថ្ងៃរបស់នគរបាលជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ