ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
បារីគេចពន្ធឃុបឃិតគ្នាជាមួយមេប៉ុស្ដិលេខ៦០១ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម
Mon,22 April 2024 (Time 09:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

(ខេត្តរតនគិរី) បារីគេចពន្ធត្រូវបានឈ្មួញឃុបឃិតគ្នាជាមួយមេប៉ុស្ដិលេខ៦០១ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ រថយន្តកែឆ្នៃមួយគ្រឿង ដឹកជញ្ជូន បារីគេចពន្ធឆ្លងដែនអត់ច្បាប់តាមច្រករបៀងប៉ុស្ដិ៦០១ (ហៅប៉ុស្ដិភ្នំក្រហម)ដែលមានមេប៉ុស្ដិឈ្មោះដា ពាក់ព័ន្ធករណីរថយន្តដឹកបារីខាងលើឆ្លងកាត់ប៉ុស្ដិភ្នំក្រហមនេះ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ ប៉ក់ តូច ឃុំ ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

សារព័ត៌មានយើងមិនអាចទាក់ទងលោកមេប៉ុស្ដិបានទេ។
បើតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងថារថយន្តដឹកបារីនេះដឹកចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅលក់នៅប្រទេសវៀតណាម ទាំងថ្ងៃទាំងយប់ជារៀងរាល់ថ្ងៃតាមច្រករបៀង ប៉ុស្ដិភ្នំក្រហមបានយ៉ាងរលូន តែគ្មានសមត្ថកិច្ចណាហ៊ានទប់ស្កាត់រឺបង្រ្កាបឡើយ។

ករណីខាងលើនេះ លោក នាយប៉ុស្តិ៍ ៦០១ បានទទួលស្គាល់ថា បារីទាំងនោះ គឺពិតជាដឹកជញ្ជូនឆ្លងកាត់តាមច្រករបៀងរបស់លោក ពិតប្រាកដមែន
តែត្រង់ថា មានច្បាប់ឬអត់ច្បាប់នោះសូម្បីតែ លោក ក៏ដឹងមិនច្បាស់នោះដែរ ។
គាត់បន្តថា បើចង់ដឹងច្បាស់អោយទៅសួរ ថ្នាក់ខេត្តទៅ តែគាត់មិនបានបញ្ជាក់ថា ថ្នាក់ខេត្តនោះជា នរណានោះឡើយ។

តាមការអោយដឹងពីប្រភពដដែលបានបញ្ជាក់ថាឈ្មួញរត់ពន្ធបារីឆ្លងដែនខុសប្បាប់នេះមានឈ្មោះថា លោក កយ នាយរងប៉ុស្ដិភូមិឡុំ រកស៊ីខុសច្បាប់នេះជាយូរឆ្នាំមកហើយមិនដែលរំខានដល់អាជ្ញាធរឬសមត្ថកិច្ចម្តងណាឡើយ និងមានការលើកឡើងពីមន្រ្តីវរៈការពារព្រំដែនគោកលេខ៦២៣បាននិយាយបែបលេងសើចថាបារីគេ មានច្បាប់ គឺច្បាប់ស្រុកខ្មែរយើង សូម្បីតែផ្កាយ២រឺផ្កាយ៣ក៍មិនហ៊ានប៉ះ មេឈ្មួញនេះដែរ។

សួរថា ក្នុងករណីនេះតើពិតដូចមន្ត្រីលើកឡើងនោះដែរឬទេ?
បើដូច្នោះមែនសូម លោក ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការដ្ឋាននរគបាលខេត្ត រតនគិរីពិនិត្យមើលមន្រ្តីក្រោមឱវាទផងទាន ។
មជ្ឈដ្ឋានទូទៅកំពុងតែរងចាំមើលថា តើ លោកស្នងការ មានចំណាត់ការបែបណាចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនខាងលើ?

ជាពិសេសសូមណូមពរ ដល់ ឯកឧត្តម អភិបាលនៃគណអភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពខេត្ត មេត្តាដុសក្អែលមន្រ្តីខាលើផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ