ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
បញ្ជូនខ្លួនជនសង្ស័យចំនួនពីរនាក់ ទៅសាលាដំបូងខេត្ត ប.ជ ពាក់ព័ន្ធករណីដឹកជញ្ជូន នឹង ជួញដូរ គ្រឿងញៀ ប្រមាណជាង ១០គីឡូ
Mon,22 April 2024 (Time 03:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

(ក្រុងប៉ោយប៉ែត)៖ ករណីដឹកជញ្ជូន នឹង ជួញដូរ នៅសារធាតុញៀនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២៤ និង០០នាទី ដោយ អនុវត្តន៍យ៉ាងមុឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង បាន​ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ប្រុស០១ ស្រី០១ ។
១/ឈ្មោះ ហេង សុគុណ ហៅ ប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀនរស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
២/ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអូឬស្សីលើ សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ដកហូតវត្ថុតាងរួមមាន %
• ម្សៅម៉ត់សថ្លា(MDMA)ចំនួន០១ថង់ស្មើទម្ងន់២.១១ក្រាមសាច់ថ្នាំសុទ្ធ ។
• ថ្នាំ កញ្ចប់រូបទំពាំងបាយជូរមានអក្សGrapa fraittea(MDMA)ចំនួន៥០០កព្ចាប់ស្មើទម្ងន់៤.៤៧០ក្រាមសាច់ថ្នាំសុទ្ធ។
• ថ្នាំកញ្ចប់ពណ៌ក្រហម រូបសេះ(MDMA)ចំនួន៥០០កព្ចាប់ស្មើទម្ងន់២.៣០៥ក្រាមសាច់ថ្នាំសុទ្ធ។
• រថយន្តចំនួន ០១ គ្រឿងម៉ាក ម៉ាកព្រូសពណ៍ស។
• ទូរសព្ទដៃចំនួន ០២ គ្រឿង។
• សរុបចំនួន ៦៧៧៧.១១ក្រាមសាច់ថ្នាំសុទ្ធ។
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យចំនួនពីរនាក់ ដើម្បីបន្តនីតិវិធីច្បាប់ ទៅកាន់សាលាដំបូង ខេត្ត ប.ជ ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ