ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
បញ្ជូនជនសង្ស័យចំនួន៥នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណី​រក្សាទុក​ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន
Mon,22 April 2024 (Time 10:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

(បន្ទាយមានជ័យ)÷ វេលាម៉ោង០២និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានធ្វើប្រតិបត្តិការបង្រ្កាបករណី រក្សាទុក​ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន នៅចំណុចលើផ្លូវមុខក្លឹប​ Max Club ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបាតព្រមទាំង ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៥នាក់ ៖​ ១-ឈ្មោះ ខិញ សុភា ហៅ គោ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់),​ ២-ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),​ ៣-ឈ្មោះ សំ សុធា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាពសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់),​ ៤-ឈ្មោះ សែម សុខ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប​ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ),​ ៥-ឈ្មោះ ហង្ស សំណាង ហៅ ឆាយ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករអូសរទេះ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។

ក្នុងប្រតិបត្តិការនោះ​កម្លាំងអាវុធហត្ថ​ចាប់យកសម្ភារៈវត្ថុតាងរួមមាន៖​ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន០២ថង់កិបធំ និង ១៣៣កូនថង់កិប ទម្ងន់ ៤២៣,៩៦ក្រាម,-គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងផ្លែឈើពណ៌ត្រួយចេក និងរាងជ្រុងពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន ៤២ថង់កិប ស្មើនឹង ៧០១គ្រាប់ ទម្ងន់ ៣២៨,៩ក្រាម,​ -កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម, កញ្ចប់ម្ស៉ៅរូបផ្លែទំពាំងបាយជូរ ពណ៌ក្រហម និងពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ៣០កញ្ចប់ ទម្ងន់ ៣៣២,៣៥ក្រាម-ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ ចំនួន ០៦កូនថង់កិប ទម្ងន់ ៤៨,៣ក្រាម​,​ -ជញ្ជីងសម្រាប់ថ្លឹង ចំនួន ០១គ្រឿង,​ -ម៉ូតូ ចំនួន ០៣គ្រឿង,​ ​-ទូរស័ព្ទ ចំនួន ០៧គ្រឿង​ រួមនងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង លុះដល់ចំណុចខាងលេីកម្លាំងបានប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ខិញ សុភា ហៅគោ ដោយមានការសង្ស័យកម្លាំងបានហៅសួរនាំព្រមទាំងបានធ្វើការឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀន​ ហើយធ្វើការឃាត់ខ្លួនភ្លាមៗតែម្ដងហើយបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រីបានបន្តថា​ ដោយមានការសហការពីជនសង្ស័យ​ កម្លាំងបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត​ ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា​ ដកហូតវត្ថុតាងរួមមាន​គ្រឿងញៀនមួយចំនួនទៀត និងបន្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់បន្ថែមទៀត​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន​ និងសួរនាំរួច​ ជនសង្ស័យទាំង៥នាក់​ បានឆ្លេីយសារភាពថា ខ្លួនពិតជាបានរក្សាទុក​ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀនពិតប្រាកដមែន​។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង៥នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃអាទិត្យ ទី២១​ ខែមេសា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ