ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការដើម្បីសម្របសម្រួលលំហូររបស់ប្រជាពលរដ្ឋ និងពលករខ្មែរចេញ-ចូល
Tue,02 April 2024 (Time 11:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទី នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការដើម្បីសម្របសម្រួលលំហូររបស់ប្រជាពលរដ្ឋ និងពលករខ្មែរចេញ-ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្ដម សេង សក្ដា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវទីព្រឹក្សាក្រសួងការងារ នាយឧត្ដមសេនីយ៍ លោកឧត្ដមសេនីយ៍ អគ្គនាយករង អនុប្រធាននាយកដ្ឋាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លោកនាយ នាយរងប៉ុស្តិ៍ជាប់ព្រំដែនថៃទាំង ៨ប៉ុស្តិ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួន កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១០:៥៥នាទីព្រឹកថ្ងៃដដែល ស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ។
បន្ទាប់មក ឯកឧត្ដម អគ្គនាយក រួមជាមួយសមាសភាពក្នុងកិច្ចប្រជុំអញ្ជើញចុះពិនិត្យបញ្ជរប្រថាប់ត្រាលិខិតឆ្លងដែន ប័ណ្ណព្រំដែនចេញ-ចូល ទីតាំងដែលត្រូវសង់រោងត្រៀមទទួល និងចែកវត្ថុអនុស្សាវរីយ៍ នំប៉័ង ទឹកសុទ្ធជូនពលករក្នុងបរិវេណច្រកទ្វារ ទីតាំងសម្រាប់ពលករគ្មានឯកសារធ្វើដំណើរនៅស្ថានីយរថភ្លើងប៉ោយប៉ែត និងពិសារអាហារសាមគ្គីថ្ងៃត្រង់រួមគ្នាប្រកបដោយភាពស្និទ្ធិស្នាលរីករាយរាក់ទាក់ជាទីបំផុត ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ