ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
កម្លាំងនគបាលទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៣២២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់
Fri,19 April 2024 (Time 08:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 12នាក់)

(ខេត្តបន្ទាយមានជ័យ),:ស្រុកម៉ាឡៃ
នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង៣០នាទីបានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ចំនួន០៣លើកក្នុងនោះវេលាម៉ោង ១៤:៣០ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ បានដឹកនាំលោក មេបញ្ជាការរង លោកនាយផ្នែក នាយរងផ្នែក នាយរងប៉ុស្តិ៍ និងមន្ត្រីសរុបចំនួន ៣៥នាក់ សហការជាមួយ កម្លាំង អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងផ្នែកសឹករងម៉ាឡៃ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែន ទៅប្រទេសថៃដោយខុសច្បាប់ ចំនួន ៣០០នាក់ ស្រី១៥៤នាក់ កុមារ២៦នាក់ នឹងម៉ូតូចំនួន ០៩គ្រឿង ត្រង់ចំណុច ក្រោយដេប៉ូទេលា ឈ្មោះ អាលក្ខ ប៊ុនធឿន ស្ថិតនៅក្នុងភូមិកោះស្នូល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋទាំង អស់មានទីលំនៅក្នុងខេត្តចំនួន០៩គឺ
១,ខេត្តបន្ទាយមានជ័យចំនួន១៣៦នាក់ ស្រី៦៥នាក់ កុមារ១៣នាក់
២,ខេត្តបាត់ដំបង ចំនួន៤៧នាក់ ស្រី២៣នាក់ កុមារ០២នាក់
៣,ខេត្តសៀមរាបចំនួន៨១នាក់ ស្រី៤៦នាក់ កុមារ០៥នាក់
៤,ខេត្តពោធិ៍សាត់ ចំនួន១៣នាក់ ស្រី០៦នាក់
៥,ខេត្តកំពង់ចាមចំនួន០៧នាក់ ស្រី០៥នាក់ កុមារ០៤នាក់
៦,ខេត្តព្រៃវែងចំនួន០៣នាក់ ស្រី០២នាក់ ៧,ខេត្តកំពង់ឆ្នាំងចំនួន០៣នាក់ ស្រី០២នាក់ កុមារ០១នាក់
៨,ខេត្តកំពង់ធំចំនួន០៥នាក់ ស្រី០៣នាក់ ៩,ខេត្តឧត្ដរមានជ័យចំនួន០៥នាក់ ស្រី០២នាក់ កុមារ០១នាក់។ ក្រោយពីលោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការអប់រំណែនាំរួចក៏ឲ្យពួកគាត់វិលត្រឡប់ ទៅលំនៅឋានរៀងៗខ្លួនវិញ។ ដោយឡែកម៉ូតូចំនួន០៩ គ្រឿង បានប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បី ស្វែងរកម្ចាស់។
ចំណែកនៅវេលាម៉ោង១៤:៣០នាទី កម្លាំងនគបាលប៉ុស្តិ៍ក្បាលស្ពានស្រុកម៉ាឡៃ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ចំនួន១៤នាក់ ស្រី០៥នាក់ កុមារ០១នាក់ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍ស្ពានម៉ាឡៃ ត្រង់ចំណុច គោលដៅដើមប្រេងខ្យល់ ស្ថិតនៅក្នុង ភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋទាំងអស់មានទីលំនៅក្នុងខេត្តចំនួន០៣គឺ
១,ខេត្តបាត់ដំបង ០៦ នាក់ ស្រី០២នាក់
២, ខេត្តប៉ៃលិន ០៧នាក់ ស្រី០៣ កុមារ០១នាក់
៣,ខេត្តសៀមរាប ០១ នាក់ ។ បន្ទាប់ពីរធ្វើការ សួរនាំ និងអប់រំណែនាំរួច បានឲ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ។
ដល់វេលា ម៉ោង១៤:៣០នាទី កម្លាំងប៉ុស្តិ៍ស្វាយព្រៃ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ចំនួន០៨នាក់ ស្រី០១នាក់ ក្នុងភូមិសាស្ត្រប៉ុស្តិ៍ស្វាយព្រៃ ស្ថិតនៅភូមិកណ្តាល ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋទាំងអស់មាន ទីលំនៅក្នុងខេត្តចំនួន០៣គឺ
១,ខេត្តបន្ទាយមានជ័យចំនួន០៤នាក់ ស្រី០១នាក់
២,ខេត្តបាត់ដំបងចំនួន០១នាក់ ៣,ខេត្តសៀមរាបចំនួន០៣នាក់ ។ បន្ទាប់ពីបានសាកសួរ និងអប់រំណែនាំរួចបានឱ្យពួកគាត់វិលត្រឡប់ទៅលំនូវឋាន រៀងៗខ្លួនវិញ។
កម្លាំងនគបាលបានឲ្យដឹងថា ប្រជាពលរដ្ឋសរុបចំនួន៣២២នាក់ ស្រី១៦០នាក់ កុមារ២៧នាក់ និងម៉ូតូចំនួន០៩គ្រឿង។
ពាក់ព័ន្ធការទប់ស្កាត់ពលករខ្មែរចំនួន៣២២នាក់ខាងលើត្រូវបានអប់រំណែនាំឲ្យត្រឡប់ទៅលំនៅដ្ឋានវិញចំណែកម៉ូតូចំនួន០៩ គ្រឿងបានធ្វើការប្រគល់ជូនទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាល័យមានចំណាត់ការបន្ត។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ