ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តត្បូងឃ្មុំ, លោកឧត្តមសេនីយ៍ត្រី ចិន នី ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ដែលត្រូវចូលនិវត្តន៍
Thu,28 March 2024 (Time 09:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

(ត្បូងឃ្មុំ)៖ ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ។

ពិធីនេះ ធ្វើឡើងនៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ អភិបាលរងខេត្ត ស្ថាប័នតុលាការ ស្នងការ ស្នងការរង នគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានពន្ធនាគារខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ក្រុង ស្រុក មន្ទីរ/អង្គភាពជុំវិញខេត្ត អធិការស្រុក/ក្រុងទាំង៧ កងកម្លាំងទាំង៣ប្រភេទ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់ពីប្រគល់ប្រកាស និងប្រគល់ត្រា តែងតាំងជូនលោកឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី ដោយលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ត្រូវចូលនិវត្តន៍រួចមក, លោកឧត្តមសេនីយ៍ត្រី ចិន នី បានឡើងធ្វើការប្ដេជ្ញាថា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងអនុវត្តដោយស្មោះត្រង់ តាមកម្មវិធីនយោបាយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ គោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទបញ្ញាតិ និងបទបញ្ជាផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទៅតាមបទវិន័យ របស់មន្ត្រីនគរជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង និងការិយាល័យពាក់ព័ន្ធផ្សេងៗទៀតអោយបានល្អប្រសើរ។

ជាមួយគ្នានេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ ចំពោះការងារដែលអតីតស្នងការខេត្ត និងបងប្អូនកងកម្លាំងនគរបាលទាំងអស់ ខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ដោយបានផ្តល់សេវាឆាប់រហ័ស និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក ព្រមទាំងជំរុញឲ្យបន្តលើកិច្ចការងារនេះ ឲ្យកាន់តែល្អទ្វេរឡើងបន្ថែមទៀត។

បន្ថែមពីលើនេះ លោកបណ្ឌិត អភិបាលខេត្ត បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៥រួមមាន៖

*ទី១៖ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ត្រូវយកចិត្តទុកដាក់ កាត់បន្ថយឈានទៅលុបបំបាត់អោយអស់ពីភូមិសាស្ត្រខេត្តត្បូងឃ្មុំឲ្យក្លាយទៅជាភូមិ (ស) គ្មានគ្រឿងញៀន
*ទី២៖ ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ត្រូវលុបបាត់អោយអស់ទាំងស្រុង បើមានការបើកល្បែងនៅទីកន្លែងណាអាជ្ញាធរដែនដី ពិសេសលោកអធិការ និងមេបញ្ជាការក្រុងស្រុក ត្រូវទទួលខុសត្រូវ
*ទី៣៖ បញ្ហាល្បែងជល់មាន់ បើមានភូមិ ឃុំ ស្រុក ក្រុង ណាមាន ការបើកល្បែងជល់មាន់ត្រូវទទួលខុសត្រូវដោយគ្មានការលើកលែង
*ទី៤៖ រឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តន៍នៅតាមគោលដៅរៀងៗខ្លួន ទៅលើរថយន្តបើកបរល្មើសច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
*ទី៥៖ ត្រូវមានវិធានការអោយបានម៉ឺងម៉ាត់ទៅលើក្មេងទំនើង ដែលបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន ដោយលោកអភិបាលក្រុង ស្រុក ទទួលខុសត្រូវលុបបំបាត់ឲ្យអស់។

លោកឧត្តមសេនីយ៍ឯក តាន់ សំណាង បានឯកភាពទៅលើរបាយការណ៍ របស់លោកស្នងការចាស់បានលើកឡើង អំពីលទ្ធផល និងសមទ្ធិផលដែលបានអនុវត្តកន្លងមក ព្រមទាំងមានការជឿជាក់លើការដឹកនាំរបស់ ស្នងការនគរបាលខេត្តត្បូងឃ្មុំថ្មី ដែលមានកិច្ចរួមសាមគ្គី សហការគ្នាបានល្អ លើកការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

ក្នុងនោះដែរ ឧត្តមសេនីយ៍ឯកអគ្គស្នងការរងក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗ សម្រាប់លោកស្នងការនគរបាលថ្មី ធ្វើការដឹកនាំកងកម្លាំង ដោយបានលើក នូវគោលដៅសំខាន់ៗចំពោះមុខផងដែរ។

លោកឧត្តមសេនីយ៍ឯក ក៏បានធ្វើការផ្តល់នូវដំបូន្មានល្អៗ សម្រាប់កងកម្លាំងទាំងអស់ សម្រាប់យកទៅអនុវត្តនៅក្នុងមូលដ្ឋាន ព្រមទាំងសូមឲ្យមន្ត្រីកងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើការកែប្រែនូវឥរិយាបថរបស់ខ្លួន គោរពនូវក្រមសីលធម៌ជាមន្ត្រីនគរបាលជាតិ ក្នុងការបម្រើសេវាសាធារណៈជូនបង ប្អូនប្រជាពលរដ្ឋ និងត្រូវអនុវត្តឲ្យខាងតែបាននូវខ្លឹមសារ៩ចំណុច នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាចុងក្រោយ ឧត្តមសេនីយ៍ឯក តាន់ សំណាង បានធ្វើការផ្តាំផ្ញើដល់លោកស្នងការថ្មី ត្រូវអនុវត្តឲ្យបាន ពីតួនាទីភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការឲ្យគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចេញសម្រាប់បំរើប្រយោជន៍ និងក្តីសុខជូនប្រជាពលរដ្ឋ។

ជាពិសេសកត្តាសំខាន់ចំពោះមុខ លើការងារ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងវិន័យ និងលើកកម្ពស់សមត្ថភាពដល់កងកម្លាំងរបស់ខ្លួន ដើមី្បអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ