ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
មន្ទីរសុខាភិបាលខេត្តរតនគិរីរៀបចំកិច្ចប្រជុំក្រុមការងារ ពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តប្រចាំត្រីមាស ទី១ឆ្នាំ២០២៤
Mon,25 March 2024 (Time 02:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 31នាក់)

ខេត្តរតនគិរី
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលប្រជុំមន្ទីរសុខា
ភិបាលខេត្តព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ជំទាវ ញានទិត្យចិន្តា អភិបាលរង
ខេត្តរតនគិរី និងលោកវេជ្ជៈ ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធទៅនឹងជំងឺគ្រុនចាញ់ ប៉ា រ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ នៃក្រសួងសុខាភិបាល។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកគ្រូ ពេទ្យ ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងពីការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺក្រុនចាញ់របស់ក្រុមការងារដែលធ្វើអោយ ខេត្តរតនគិរីស្ថានភាពជំងឺគ្រុនចាញ់ធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់។ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពោលគឺក្នុងឆ្នាំ២០២១ មានចំនួន ៣៩៦ករណី ឆ្នាំ២០២២មានចំនួន ២៦៣ករណី និង ឆ្នាំ២០២៣ មានតែ៦៩ករណីប៉ុណ្ណោះ
បើរប្រៀបធៀបករណី គ្រុនចាញឆ្នាំ២០២២និងឆ្នាំ
២០២៣ ឃើញថាករណីគ្រុនចាញ់ធ្លាក់ចុះ៧៤% ។

លោកវេជ្ជៈ ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធទៅនឹងជំងឺគ្រុនចាញ់ ប៉ា រ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ នៃក្រសួងសុខាភិបាល បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់និងស្នើសុំសមាជិក កុមការងារពិសេសលុបបាត់ជម្ងឺគ្រុនចាញ់ទាំងអស់ជួយណែនាំ ប្រជាជនឱ្យស្គាល់ និងមកធ្វើតេស្ត
ឈាមនៅផ្ទះអ្នកស្ម័គ្រចិត្យព្យាបាលជម្ងឺគ្រុនចាញ់ដែលមានស្លាកសញ្ញាពណ៌លឿង និងមានសរសេរនៅទីនេះមានធ្វើតេស្តឈាម និងព្យាបាលជម្ងឺគ្រុនចាញ់ ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ ស្នើសុំសមាជិក ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ទាំងអស់ ជួយ ផ្សព្វផ្សាយពីវិធានការ ការពារជំងឺគ្រុនចាញ់ដល់ប្រជាជននៅតាមភូមិ និងជួយជំរុញប្រជាជន ឱ្យមកធ្វើតេស្តឈាមបន្ទាប់ពីត្រឡប់មកពីព្រៃឬចំការវិញ និងពេលមានគ្រុនក្តៅ។

លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី
បានសម្តែងនូវមោទនភាពជាខ្លាំងដែលមន្ទីរសុខាភិបាលខេត្ត តែងតែបានរៀបចំកិច្ចប្រជុំក្រុមការងារពិសេសលុប បំបាត់ជំងឺគ្រុនចាញ់នេះបានទៀងទាត់រាល់មួយត្រីមាសម្តង ។លោកជំទាវបានបន្តថា បើយើងក្រឡេកមើលករណីគ្រុនចាញ់ក្នុងខេត្តរតនគិរី ពីមួយឆ្នាំទៅមួយឆ្នាំឃើញថាករណីគ្រុនចាញ់មានការធ្លាក់ ចុះច្រើនគួរអោយកត់សំគាល់ ជាពិសេសក្នុងឆ្នាំ២០២៣នេះ ករណីគ្រុនចាញ់ មានការធ្លាក់ចុះច្រើនបើប្រៀបនឹង ឆ្នាំ២០២២ រហូតដល់ ៧៤% ។ទាំងអស់នេះបញ្ជាក់អោយ ឃើញច្បាស់ថា មន្ទីរសុខាភិបាល ខេត្ត ពិតជាយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាជន ក្នុងនោះផង ដែរក៏មានការចូលរួមរបស់អង្គកាដៃគូរ និង អជ្ញាធរមូលដ្ឋានក៏ដូចជាមន្ទីរពាក់ព័ន្ធ កងកំលាំងទាំងអស់ដែល
បានចូលរួមសហការគ្នា ទើបធ្វើអោយសំរេចបានតាមផែនការរបស់រាជរដ្ឋាភិបាលក៏ដូចជាផែនការរបស់ក្រសួងសុខាភិបាលក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់អោយអស់ត្រឹមឆ្នាំ២០២៥៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ