ប្រទេសថៃ: អាវុធជាច្រើនដើមនិងគ្រាប់រំសេវរាប់ពាន់គ្រាប់។ត្រូវបានកម្លាំងយោធាថៃបង្ក្រាបបាននៅលើផ្ទៃទឹកសមុទ្រខណៈដែលមានជនជាតិខ្មែរម្នាក់រកស៊ីជួញដូរអាវុធទាំងកណ្ដាលអាធ្រាត្រ។ កិច្ចប្រតិបត្តិការនេះបានធ្វើឡើង នៅវេលាម៉ោង ៣ និង ៤០ នាទីទៀបភ្លឺ នាថ្ងៃទី ៩ កុម្ភៈ ឆ្នាំ ២០២៤ កម្លាំងយោធាវីរៈការពារព្រំដែន ខេត្តច័ន្ទបុរី និងខេត្តត្រាតបានចេញល្បាតលើផ្ទៃទឹកនិងរួមសហការជាមួយកម្លាំងនាវិកលេខ ១៨២ បានស្កាត់ចាប់កាណូតមួយគ្រឿងដែលកំពុងបើកបរនៅលើផ្ទៃទឹកទាំងយប់ងងឹត។ ក្រោយពីបានត្រួតពិនិត្យ និងសាកសួររួចមក គឺអ្នកបើកបរមានឈ្មោះ រ៉ែន ភេទប្រុស ជាជនជាតិខ្មែរ អាយុ ២០ ឆ្នាំ។ដោយឡែកនៅលើការណូតនោះគឺមានដឹកអាវុធនិងគ្រាប់រំសេវជាច្រើនផងដែរដែលក្នុងមាន អាវុធធុន M 16 ចំនួន ២ ដើម អាវុធប្រភេទ AK 47 ចំនួន ៨ ដើមបង់អាវុធ M 16 ប្រភេទ ៣០ គ្រាប់ ចំនួនពីរ បង់អាវុធ ចំនួន AK 45 បង់ គ្រាប់កាំភ្លើង AK 47 ចំនួន ២ កែស ដែលក្នុងមួយកែស មាន ៧២០ គ្រាប់ សរុប មានចំនួន ១.៤៤០ គ្រាប់ លុយបាតចំនួន 1៊១.០០០ បាត លុយខ្មែរចំនួន ៣.៥០០ រៀល ថ្នាំញៀនប្រភេទម៉ាទឹកកករួមនិងឧបករណ៍សេពចំនួនមួយឈុត កាណូតស្មាច់មួយគ្រឿង និងទូរសព្ទដៃមួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងទាំងអស់កំពុងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានដើម្បីសាកសួរបន្ថែម៕មួន រិទ្ធីយ៉ា(៩៥)
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ