ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
លោក វរសេនីយ៍ឯក ដា ចំរើអធិការក្រុងសៀមរាបនិង លោក តេងចាន់ ណាត ស្នងការដ្ឋាននគរបាលខេត្តសៀមរាបពិជាផហកើនមែនទោះសូម្បីប្រមុខរាជរដ្ឋាភិបាល ឲ្យធ្វើការបង្រ្កាបនៅបទល្មើសល្បែងស៊ីសងក្នុងដែលសមត្ថកិច្ចរបស់ខ្លួនក៌មិនខ្វល់
Thu,08 February 2024 (Time 04:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

ខេត្តសៀមរាប៖លោក វរសេនីយ៍ឯក ដា ចំរើអធិការក្រុងសៀមរាបនិង
លោក តេងចាន់ ណាត ស្នងការដ្ឋាននគរបាលខេត្តសៀមរាបពិជាផហកើនមែនទោះសូម្បីប្រមុខរាជរដ្ឋាភិបាល
ឲ្យធ្វើការបង្រ្កាបនៅបទល្មើសល្បែងស៊ីសងក្នុងដែលសមត្ថកិច្ចរបស់ខ្លួនក៌មិនខ្វល់ឡើយ។

សេចក្ដីរាយការណ៍របស់ពលរដ្ឋថា ល្បែងស៊ីសងជល់មាន់តាមកញ្ចក់ទូរទស្សន៍អនឡាញកំពុងពេញនិយមនៅក្នុងទឹកដីខេត្តសៀមរាបតាមប្រភពបានឲ្យដឹងថាជារបស់មេល្បែងដ៍ធំឈ្មោះ(ខ្លា ហៅE12) បានដើរដាក់ពង្រាយចាក់បញ្ចាំងបង្អួតបង្ហាញដល់ក្រុមអ្នកញៀនល្បែងស្រទាប់វណ្ណៈ ស្ថិតនៅចំណុចភូមិតាវៀន សង្កាត់ សាលាកម្រើក និងគ្រប់ច្រកល្ហក់នៅក្រុងសៀមរាប ។
មានក្រុមអ្នកញៀន សម្រុកនិងប្រមូលផ្ដុំគ្នាចូលចាក់ភ្នាល់លុយយ៉ាងអនាធិបតេយ្យ ស្រែកហ៊ោរ កញ្ចៀវ ផ្អើលអស់មនុស្សម្នា ខណៈសមត្ថកិច្ចនិងស្ថាប័នពាក់ពន្ធ័មិនចាត់វិធានការបង្រ្កាបទាល់តែសោះ។

ទោះជាកន្លងមកអតីតនាយករដ្ឋមន្ត្រីសម្ដេច តេជោបហ៊ុន សែន បានប្រកាសដល់មន្ត្រីក្រោមឱវាទទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសឲ្យខានតែបាននោះ បានត្រឹមមួយចម្អិនកំពឹសប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្នគេសង្កេតឃើញថាល្បែងស៊ីសងជល់មាន់តាមកញ្ចក់ទូរទស្សន៍អនឡាញនិងល្បែងសុីសងឆ្នោតវៀតណាមរីកដូចផ្សិត។

ពលរដ្ឋក៍ដូចជាមហាជនជឿកយ៉ាងមុតមាំហ្នឹងរំពឹងទុកថាប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី សម្ដេច មហា បវរ អធិបតីហ៊ុនម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម អភិសន្តិ បណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ មេត្តាប្រមើរ មើលផងទានថាទឹកដីដ៏អស្ចារ្យក្នុងខេត្តសៀមរាបពោរពេញទៅដោយល្បែងស៊ីសងជល់មាន់តាមកញ្ចក់ទូរទស្សន៍អនឡាញខុសច្បាប់ដែលមេខ្លោងធំនោះមានឈ្មោះ(ខ្លាហៅE12)ថែមទាំងជាជាមេតំបន់ធំមួយក្នុងការដាក់ពង្រាយកូនកញ្ច្រែងឲ្យកត់កន្ទុយលេខវៀតណាមនៅក្នុងខេត្តសៀមរាបទាំងមូល។សមត្ថកិច្ចក្នុងខេត្តសៀមរាបដូចជាមិនអើរពើរនិងអនុវត្តច្បាប់ទៅលើល្បែងស៊ីសងខុសច្បាប់ឡើយ។

គេសង្ស័យថាលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាតស្នងការនគរបាលខេត្តសៀមរាបនិងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាបសង្ស័យមានភាគហ៊ុនហើយមើលទៅទើបមិនមានចំណាត់ក្នុងការបង្រ្កាប។

នៅថ្ងៃទី8 ខែ កុម្ភៈ ឆ្នាំ2024នេះក្រុមការងារយើងបានរាយការណ៍ជូនលោក សោម សារិទ្ធមេប៉ុស្តិ សាលា កម្រើកតាមប្រពន្ធ័តេលាក្រាម( Telegram)លោកថាចាំឱ្យកម្លាំងចុះទៅត្រួតពិនិត្យ។រីឯលោកអធិការក្រុងសៀមរាបនិងលោកស្នងការខេត្តសៀមរាបទោះជាសារព័ត៍មានជាច្រើនអង្គភាព គោរពរាយការណ៍ជូន តាមទូរស័ព្ទឬតាមtelegramហាក់បីធ្វើមិនដឹងមិនលឺ។

ជុំវិញការចុះផ្សាយខាងលើអង្គភាពគេហទំព័រសម្លេង ឯករាជ្យយើងរងចាំការបកស្រាយបំភ្លឺពីសារមុីពាក់ពន្ធ័និងស្ថាប័នជំនាញរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ