ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបទ បានណងអៀង អាជ្ញាធរកម្ពុជា.ថៃ បើកដំណើរការចេញ-ចូលដឹកទំនិញចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់..!!!.................................បន្ទាយមានជ័យ៖ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបទ បានណងអៀង អាជ្ញាធរកម្ពុជា.ថៃ បើកដំណើរការចេញ-ចូលដឹកទំនិញចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់ ត្រូវបានប្រជុំធ្វើការផ្សព្វផ្សាយឲ្យដំណើរនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា និងថៃ បានបើកកិច្ចប្រជុំមួយ នៅក្នុងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវប្រទេសថៃ ភាគីកម្ពុជាដឹកនាំដោយ លោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ និងខាងភាគីថៃដឹកនាំដោយអភិបាលរងខេត្តស្រះកែវ រួមជាមួយមន្ត្រីពាក់ព័ន្ធទាំងពីរភាគីជាច្រើននាក់។លោក ញឹម ផឿង បានបញ្ជាក់ថា៖ ការប្រជុំរវាងអាជ្ញាធរខេត្តជាប់ជាយដែនគ្នានេះ គឺប្រជុំផ្សព្វផ្សាយអំពីការដាក់ឲ្យដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបទ-បានណងអៀង ត្រូវបន្ថែមវេលា ដោយបើកដំណើរការចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង១០យប់ សម្រាប់ការចេញចូលរថយន្តដឹកទំនិញធំៗ ដែលកន្លងមកបើកដំណើរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ។គួរបញ្ជាក់ផងដែរថា៖ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង ជាច្រកព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទឹសថៃឡង់ ដែលបានបើកដំណើរឲ្យតែរថយន្តដឹកទំនិញចេញ-ចូលតែប៉ុណ្ណោះ ដើម្បីបញ្ចៀសការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសំរាប់ឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រួមជាប្រជាពលរដ្ឋទាំងពីរភាគីធ្វើដំណើរទៅប្រកបមុខរបរធ្វើការងារតែប៉ុណ្ណោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ