ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ពលរដ្ឋជិត ៨ម៉ឺននាក់ទៀត បានចូលរួមស្វែងយល់ការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
Tue,03 December 2024 (Time 11:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

ពលរដ្ឋជិត ៨ម៉ឺននាក់ទៀត បានចូលរួមស្វែងយល់ការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
…………………
គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេស បានបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ចំនួន ១ ៨១៣លើក ដោយមានប្រជាពលរដ្ឋចូលរួមស្វែងយល់ ចំនួន ៧២ ២៣៩នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានផ្ដោតលើការការពារសុវត្ថិភាពសង្គម ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ ទប់ស្កាត់បទល្មើសផ្សេងៗដូចជា៖ លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងជំរុញឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ ចំនួន ៧ ក្នុងន័យដូចបង្ហាញខាងលើ។ គោលនយោបាយនេះ ពីដំបូងឡើយជាយន្តការអនុវត្តត្រឹមតែក្របខ័ណ្ឌក្រសួងមហាផ្ទៃប៉ុណ្ណោះ។ នៅចុងនៅតិកាលទី៦ នៃរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានសម្រេចដំឡើងទៅជាគោលនយោបាយជាតិ ដើម្បីជំរុញការអនុវត្តគ្រប់ក្រសួង ស្ថាប័ន។

នៅនីតិកាលទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តយកចិត្តទុកដាក់ជំរុញការអនុវត្តគោលនយោបាយនេះ រួមទាំងការផ្សព្វផ្សាយឱ្យប្រជាជន បានដឹង និងចូលរួមជាមួយអាជ្ញាផងដែរ។ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរំលឹកជារឿងៗទាំងក្នុងកិច្ចប្រជុំ និងវេទិកាអធិបតីនៃពិធីនានា ឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋប្រកៀកស្មាគ្នាអនុវត្តគោលនយោបាយនេះ ឱ្យបានជាប្រចាំ៕

អត្ថបទ ៖ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ