មន្ត្រីពន្ធដាខេត្តម្នាក់ ត្រូវជនមិនស្គាល់មុខបើកឡានបុកហើយទាញកាំបិតកាប់ថែមទៀតបន្ទាយមានជ័យ ៖ មន្ត្រីសាខាពន្ធដាខេត្តបន្ទាយមានជ័យម្នាក់ បើករថយន្តចេញពីផ្ទះត្រូវបានជនមិនស្គាល់មុខបើករថយន្តបុកធ្លាក់ស្រែ ហើយទាញកាំបិតផ្គាក់កាប់បណ្តាលរបួសធ្ងន់ដែលកើតឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសួនស្ព័រ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា នៅពេលដែលជនរងគ្រោះដែលស្គាល់ថា ជាមន្ត្រីសាខាពន្លដាខេត្តបន្ទាយមានជ័យ បានបើករថយន្តកាមរីគូទស្វិត ពាក់ស្លាកលេខភ្នំពេញ2A-9247ចេញពីផ្ទៈបានប្រមាណ៥០ម៉ែត្រពីលិចមកកើត ត្រូវបានជនបង្កដែលបើករថយន្តម៉ាកធុនត្រាពណ៌.ស ពាក់ស្លាកលេខភ្នំពេញ2AZ-6879 ចាំផ្លូវបំបែកជាបួនខាងជើងបានបើកបុកចំពាក់កណ្តាលរថយន្តជនរងគ្រោះចូលស្រែ ហើយទាញកាំផ្គាក់កាប់ទៅលើជនរងគ្រោះចំកញ្ចឹង.ក បណ្តាលរបួសធ្ងន ហើយជនបង្កបើករថយន្តគេចទៅប្រមាណជិត១គីឡូម៉ែត្រយករថយន្តប្លុងចោលគេចខ្លួនបាត់។ភ្លាមៗនោះ ឃើញសមត្ថកិច្ចមានកម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលចរាចរណ៍ខេត្ត/ក្រុងបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ។ ដោយឡែក ជនរងគ្រោះត្រូវបានសាច់ញាតិបានដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ព្រោះជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលត្រូវបានជនបង្កកាប់ចំកញ្ចឹងក ។សមត្តកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ថា ករណីជនរងគ្រោះដែលបើករថយន្តចេញពីផ្ទះ ត្រូវជនបង្កបើករថយន្តបុកអោយធ្លាក់ចូលស្រែ ហើយទាញកាំផ្គាក់កាប់បណ្តាលរបួសធ្ងន់ការសន្និដ្ឋានដំបូងអាចជាករណីគំនុំ ព្រោះជនបង្កបើកឡានមកចាំមើលពេលជនរងគ្រោះបើករថយន្តចេញពីផ្ទះបើកបុក ហើយធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ហើយបើករថយន្តគេចយកទៅប្លង់ចោលគេចខ្លួនបាត់ កម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនជនបង្កដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ